រដ្ឋបាលខេត្តបន្ទាយមានជ័យ អនុញ្ញាតឲ្យប្រតិភូខេត្តយូណាន់ចូលជួបសម្តែងការគួរសម
March 27, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅសាលាប្រជុំសាលាខេត្ត ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាត ឲ្យប្រតិភូខេត្តយូណាន់នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

     លោក វ៉ែន ជុន (WEN JUN) នាយកវិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសកសិកម្មខេត្តយូណាន់  បានមាន ប្រសាសន៍ថា កម្ពុជា-ចិនគឺជាមិត្តដ៏យូរណាស់មកហើយ ដោយក្នុងនោះខេត្តយូណាន់ និងខេត្តបន្ទាយ មាន ជ័យ កន្លងមក បានសាងសង់ឧទ្យានគំរូមិត្តភាព វិទ្យាសាស្ត្រ និងបច្ចេកទេសកសិកម្ម ដើម្បីបណ្តុះបណ្តាល ដល់សិស្សនិស្សិតនៃសាកលវិទ្យាល័យមានជ័យ និងនិស្សិតមកពីខេត្តយូណាន់ ចុះសិក្សាស្រាវជ្រាវទាំងទ្រឹស្តី និងអនុវត្តជាក់ស្តែងផ្នែកកសិកម្មនៅទីនោះតែម្តង ។  ព្រមជាមួយគ្នាក៏មានការបណ្តុះ បណ្តាលបច្ចេកទេស កសិកម្មដល់កសិករ និងការធ្វើកសិដ្ឋានគំរូ កសិករគំរូជាដើម ។ លោក WEN JUN បន្តថាដើម្បីរឹកចំណង មិត្តភាពរវាងប្រទេស និងខេត្តទាំងពីរកាន់តែមានភាពស្អិតរមួត វិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេសកសិកម្ម ខេត្តយូណាន់ នឹងបានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សខេត្តបន្ទាយមានជ័យ ដែលទើបបញ្ចប់ការ សិក្សាទទួលបានអារូបករណ៍ក្នុងមួយឆ្នាំជិត១០នាក់ ដែលសិក្សា បរិញ្ញាបត្ររង ផ្នែកកសិកម្ម រយៈពេល៣ឆ្នាំ រួមនឹងមានការឧបត្ថម្ភទាំងថវិកា សម្ភារៈ និងកន្លែងស្នាក់នៅផងដែរ ។

     ឯកឧត្តម សួន បវរ អភិបាលខេត្ត បានថ្លែងការអរគុណដល់សាធារណរដ្ឋប្រជាមានិតចិន ពិសេសខេត្តយូ ណាន់ដែលតែងតែផ្តល់ការបណ្តុះបណ្តាលផ្នែកកសិកម្មដល់និស្សិតខេត្តបន្ទាយមានជ័យ បានសិក្សាជំនាញ កសិកម្ម ព្រមទាំងបានផ្តល់ជាសម្ភារៈផ្នែកកសិកម្ម ជូនដល់សាកលវិទ្យាល័យមានជ័យ ក៏ដូចជាផ្តល់ឱកាស ឲ្យសិស្ស និស្សិតខេត្តបន្ទាយមានជ័យ ទទួលបានអាហារូបករណ៍ទៅសិក្សានៅខេត្តយូណាន់ ដើម្បីលើកស្ទួយ វិស័យអប់រំ ក៏ដូចជាវិស័យកសិកម្មនៅកម្ពុជា ។

      សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចសិក្សានៅខេត្តបន្ទយមានជ័យ វិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេស កសិកម្មខេត្តយូណាន់ នឹងបន្តជួយលើវិស័យកសិកម្មនៅកម្ពុជា ពិសេសខេត្តបន្ទាយមានជ័យ ដែលកន្លងមក ខេត្តទាំង២ បានធ្វើការសាងសង់ឧទ្យានគំរូមិត្តភាព វិទ្យាសាស្ត្រ និងបច្ចេកទេសកសិកម្ម នៅស្រុកម៉ាឡៃ  ដែលអនុវត្តទឹកប្រាក់ ១.២៥លានដុល្លារ  និងបានផ្តល់ឱកាសសម្រាប់សិស្សានុសិស្សនៅ បន្ទាយមានជ័យ ដែលបញ្ចប់ការសិក្សា ទទួលបានអាហាររូបករណ៍ទៅសិក្សានៅវិទ្យាស្ថានវិជ្ជាជីវៈ និងបច្ចេកទេស កសិកម្មខេត្តយូណាន់ រយៈពេល៣ឆ្នាំ ផ្នែកបរិញ្ញាបត្ររងកសិកម្មផងដែរ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ