អភិបាលខេត្តតាកែវ អនុញ្ញាតឱ្យអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម
March 27, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតឲ្យ ឯកឧត្តម ង្វៀន ថេគឿង អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ជិតបញ្ចប់អាណត្តិ ចូលជួបសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃជាតិខ្មែរ ឆ្នាំកុរ នព្វស័ក ព.ស ២៥៦២ ដល់មន្រ្តីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ និងកងកំម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ។

      មានប្រសាសន៍ឱកាសនោះដែរ ឯកឧត្តម ង្វៀន ថេគឿង ស្ថានអគ្គកុងស៊ុលវៀតណាមជិតបញ្ចប់ អាណាត្តិ បានសម្ដែងថ្លែងការកោតសរសើរចំពោះ កិច្ចសហប្រតិបត្តិការរវាងខេត្តតាកែវ និងអគ្គកុង ស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ បើទោះបីជាពេលខាងមុខថ្នាក់ដឹកនាំ នៃអគ្គកុងស៊ុលវៀត ណាម មានការផ្លាស់ប្តូរសមាសភាព តាមអាណត្តិក៏ដោយ ក៏សំណូមពរដល់រដ្ឋបាលខេត្តតាកែវ នៅ បន្តថែរក្សា ចំណង់មិត្តភាព និង សហប្រតិបត្តិការបន្តទៀត។  ក្នុងនាមអគ្គកុងស៊ុលវៀតណាម ជិតបញ្ចប់អាណត្តិ ប្រចាំខេត្តព្រះសីហនុ ក៏សូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធ ប្រសិទ្ធពរជ័យជូនដល់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងលោកជំទាវ បុត្រា បុត្រី ថ្នាក់ ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ទូទាំង ខេត្ត ប្រកបដោយពុទ្ធពរទាំង ៤ប្រការ សុខៈ ពលៈ អាយុ វណ្ណៈ កុំបីឃ្លៀងឃ្លាតឡើយ ។

      ឆ្លើយតបក្នុងជំនួបនេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានសម្តែងនូវការស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ដោយក្តីរីករាយ និងថ្លែងការកោតសរសើរ ចំពោះបេសកកម្មការទូត របស់ ឯកឧត្តមស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលកន្លងមកមានស្នាដៃ ក្នុងការ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ចសហប្រតិការ ល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាងរដ្ឋបាលខេត្តតាកែវ និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្ត ព្រះសីហនុ ក៏ដូចជា បន្តការពង្រឹង នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម) លើគ្រប់វិស័យផងដែរ។ ឯកឧត្តមបន្តទៀតថា ក្នុងនាមអាជ្ញាធរខេត្តតាកែវ ក៏សូមជូនពរឲ្យ ឯកឧត្តមស្ថានអគ្គកុងស៊ុលវៀតណាម ជិតបញ្ចប់អាណត្តិ មានសុខភាពល្អ និងសម្រេចបានជោគជ័យ គ្រប់ភារកិច្ច ដែលបក្ស និងរដ្ឋប្រគល់ជូន៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ