រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទទំនប់បង្ហៀរទឹកកខ្វក់នៅចំណុចឆ្នេរសុខា
March 27, 2019 អ្នកទស្សនា :

     លោក ជាវ  វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការ​គ្រប់គ្រងប្រព័ន្ធលូ​ប្រឡាយ អូរ បានមានប្រសាសន៍ថា មូលហេតុនៃការសម្រេចបិទទំនប់បង្ហៀរ​ទឹកកខ្វក់នៅ​ចំណុច​ឆ្នេរសុខាខាងលើនេះគឺ ដើម្បីស្ទាក់ទឹកកខ្វក់​តាមប្រឡាយខាងលើនេះ​ហូរចូលទៅក្នុងស្ថានី​យ៍បូម​ទឹកក​​ខ្វក់ទី ៣ ដើម្បីបូមបញ្ចូលទៅស្ថានីយ៍ចម្រោះនៅអូរឈើទាល​ធ្វើការច្រោះរួចបង្ហូរចេញ​ទៅ​សមុទ្រវិញ។ លោកអភិបាលរងខេត្តព្រះសីហនុ សម្រេចបិទនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ទី២៦  ខែមីនា ឆ្នាំ២០១៩ នៅស្ថានីយ៍បូមទី៣។ លោកបានគូសបញ្ជាក់បន្ថែមថាជាគោលបំណងដ៍សំខាន់ ក្នុងកិច្ចការងារនេះគឺធ្វើយ៉ាងណាឈានទៅកាត់បន្ថយបរិមាណទឹកកខ្វក់ ដែលកន្លងមកបាន​​​ហូរ​ចូល​សមុទ្រឲ្យបានជាអតិបរមាចៀសវាងនាំឱ្យប៉ះពាល់ទៅដល់ឆ្នេរនិងទឹកសមុទ្រ។ លោកបាន​បន្ថែមថា ទោះយ៉ាងណា រដ្ឋបាលខេត្តព្រះសីហនុ មានរំពឹងថា អនាគត បញ្ហាទឹកកខ្វក់​នៅខេត្តព្រះ​សីហនុ នឹងត្រូវដោះស្រាយបានហើយវានឹងលែងជាកង្វល់ធ្ងន់ធ្ងរដូចសព្វថ្ងៃនេះទៀត៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ