រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌាចូលជួបសម្តែងការគួរសម
March 27, 2019 អ្នកទស្សនា :

      គណៈប្រតិភូកងទ័ពជើងទឹកឥណ្ឌាដឹកនាំដោយលោកវរនាវីទោ T ASHISH មេបញ្ជាការនាវា បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឈិន សេងងួន អភិបាលស្តីទីខេត្តព្រះសីហនុ នៅសាលាខេត្ត នារសៀលថ្ងៃ ៦រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩ ។ 

      លោកវរនាវីទោ T ASHISH  មេបញ្ជាការនាវាកងទ័ពជើងទឹកឥណ្ឌា បានថ្លែងអំណរគុណរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលអនុញ្ញាតឲ្យនាវាកងទ័ពជើងទឹកឥណ្ឌា ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសការធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ។ កម្ពុជានិងឥណ្ឌាមានទំនាក់ទំនងល្អជាមួយគ្នា ហើយយើងនឹងពង្រីកទំនាក់ទំនងនេះកាន់តែល្អថែមទៀត  ពិសេសការផ្លាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ លោកសង្ឃឹមថា ក្រុមនាវិករបស់លោកនឹងចង ចាំនូវអ្វីដែលល្អ កើតឡើងនៅលើទឹកដីខេត្តព្រះសីហនុ នាពេលនេះ ។

      លោក ឈិន សេងងួន អភិបាលខេត្តស្តីទី បានទទួលស្វាគមន៍ គណៈប្រតិភូ នាវា ក្នុងការចូលចតនាវាឆ្នាំសមុទ្រឥណ្ឌា នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសក៏ដូចជាការស្នាក់នៅទស្សនកិច្ចនៅខេត្តព្រះសីហនុ ។ ខេត្តព្រះសីហនុមានកោះចំនួន៣២ នឹងមានសក្តានុពល កំពង់ផែទឹកជ្រៅ ឆ្នេរសមុទ្រស្អាត ព្រលានយន្តហោះ ផ្លូវរថភ្លើង ធនធានធម្មជាតិទាំងអស់នេះ ធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងលឿន ។ បច្ចុប្បន្នមានការវិនិយោគលើវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ដោយមានរោងចក្រប្រមាណជាជាង ២០០ ។

      លោកបានបន្ដទៀតថា រយៈពេល ២ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ចយ៉ាងគំហុកធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធបរិស្ថាន មានបញ្ហាប្រឈមមួយចំនួន ទោះជាយ៉ាងនេះ ក៏ដូចជាកំណើនសេដ្ឋ កិច្ចមានការរីកចំរើនយ៉ាងគំហុកផងដែរ ។ នេះជាការចុះចតរបស់នាវាកងទ័ពជើងទឹកឥណ្ឌាលើកទី១១ ស្មើនឹង ១៦គ្រឿង នៅចុងបញ្ចប់ លោកសូមជូនពរឱ្យដំណើរទស្សនកិច្ចនៅកម្ពុជា ជាពិសេសការទស្សនានៅខេត្តព្រះសីហនុប្រកបដោយសុវត្ថិភាព និងសំណូមពរឱ្យមេបញ្ជាការជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និង ជួយជម្រុញវិនិយោគមកកាន់ខេត្តព្រះសីនុ ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ