រដ្ឋបាលខេត្តសៀមរាប បើកកិច្ចជំនួបពិភាក្សាជាមួយគណៈប្រតិភូ ខេត្តយូណាន
March 26, 2019 អ្នកទស្សនា :

     ព្រឹកថ្ងៃអង្គារ  ៦រោច  ខែផល្គុន  ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា  ឆ្នាំ២០១៩ លោក ង៉ាន់  ភិរុណ  អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប  ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត  បានជួបពិភាក្សាការងារជាមួយ  ឯកឧត្តម ឈិន ហាវ( H.E. CHEN HAO ) លេខាធិការបក្សកុម្មុយនីស្តចិនខេត្តយូណាន់ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តជាតិ ដោយប្រព្រឹត្តិទៅនៅ សណ្ឋាគារសុខាអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប 

      ឯកឧត្តម ឈិន ហាវ បានស្នើសុំបន្តការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក  និងសូមអញ្ជើញថ្នាក់ដឹកនាំ និងមន្រ្តីទៅទស្សនកិច្ចខេត្តយូណាន ដេីម្បីជំរុញការអនុវត្តជាក់ស្តែងលើកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដោយសារខេត្តទាំងពីរមានបទពិសោធន៍ និងមូលដ្ឋានការងារជាច្រើនស្រដៀងគ្នា  និងសូមអញ្ជើញគណៈប្រតិភូសៀមរាប ចូលរួមវេទិការទេសចរណ៍នៅខេត្តយូណាន់នាពេលខាងមុខនាឆ្នាំនេះ។ 

       គួរបញ្ជាក់ថា  ខេត្តសៀមរាប  និងខេត្តយូណាន  នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថ លេខាភ្ជាប់ទំនាក់ ទំនងមិត្តភាព ជាមួយគ្នាមានរយៈពេល ១៣ឆ្នាំមកហើយ គឺចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០០៦មក តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី ដោយបានផ្តោតលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្តសង្គម និងបច្ចេកវិទ្យា វប្បធម៌-សិល្បៈ អប់រំ កីឡា ទេសចរណ៍ កសិកម្ម រដ្ឋបាល...។ល។

       ដូច្នេះចាប់ពីឆ្នាំ២០១៩តទៅ ខេត្តយូណាន់ នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកធ្វើការព្យាបាលប្រជាពលរដ្ឋ និងបំពាក់សម្ភារ សុខាភិបាលមួយចំនួន ហើយសុំឱ្យបញ្ជូនក្រុមគ្រូពេទ្យខេត្តសៀមរាប ទៅសិក្សាវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅខេត្ត យូណាន។  ចំពោះវិស័យអប់រំ ខេត្តយូណាន នឹងផ្តល់អាហារូបករណ៍ ដល់និស្សិត  ដែលនៅនៅខេត្តសៀមរាប អោយសិក្សានៅខេត្តយូណាន  ដោយសព្វថ្ងៃ  ខេត្តយូណាន  មាននិសិត្សខ្មែរមួយចំនួន  បាននឹងកំពុងសិក្សានៅខេត្តយូណាន៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ