អភិបាលរងខេត្តកណ្ដាល ចូលរួមប្រជុំការងារដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ និងទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន៍
March 26, 2019 អ្នកទស្សនា :

      ឯកឧត្ដម  នាយឧត្តមសេនីយ៍  គៀត  ច័ន្ទថារិទ្ធ  អគ្គនាយក  អគ្គនាយកដ្ឋានអន្តោប្រវេសន៍  ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កម្ពុជាមិនទទួលស្គាល់ ជនបរទេសដែលកំពុងកាន់កាប់  ប្រេីប្រាស់ ឯសាររដ្ឋបាល កម្ពុជាឡើយ បើទោះបីជាជនបរទេសទាំងនោះ បានមករស់នៅប្រទេសកម្ពុជា មានរយៈពេលយូរប៉ុណ្ណាក៏ដោយ ព្រោះឯកសារទាំងនោះគឺមិនប្រក្រតី ឯកឧត្ដមមានប្រសាសន៍បែបនេះក្នុង កិច្ចប្រជុំការងារដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ និងទទួលពាក្យសុំជាជនបរទេសអន្តោប្រវេសន៍ នៅខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួម លោក នៃ ចារី អភិបាលរងខេត្ត ស្នងការ ស្នងការងខេត្ត អធិការនគរបាល ក្រុង ស្រុក មេប៉ុស្តិ៍ និងនគរបាលអនុវត្តន៍ការងារអន្តោរប្រវេសន៍ជាច្រើន កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
       ឯកឧត្តម នាយឧត្តមសេនីយ៍បន្តថា ជនបរទេសអន្តោប្រវេសន៍ទាំងអស់ត្រូវប្រគល់ឯកសារដែលពួកគាត់កំពុងកាន់កាប់  និងប្រេីប្រាស់ ឱ្យនគរបាលអន្តោប្រវេសន៍ ហើយពួកគាត់ត្រូវដាក់ពាក្យសុំប្រកាសទទួលស្គាល់ នឹងដាក់ពាក្យ សុំធ្វើប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។ ឯកត្តមបានជំរុញដល់ នគោបាលដែលអនុវត្តការងារនេះ ពិសេស អធិការ ក្រុង ស្រុក និងប៉ុស្តិ៍នគរបាល ត្រូវជំរុញដល់ជនបរទេសដែលនៅសេសសល់ ឪ្យចូលមកក្នុងគន្លងច្បាប់ នឹងត្រូវចេះពន្យល់ដល់ជនបរទេសទាំងអស់ ឪ្យពួកគាត់ស្គាល់ពីការលំបាក និងគុណវិបត្តិទៅថ្ងៃក្រោយ នៅពេលដែលពួកគាត់មិនមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍។ ប្រសិនបើនៅសល់ជនបរទេសដែលមិនស្ថិតក្នុងគន្លងច្បាប់ ពួកគាត់នឹងទទួលរងនូវការអនុវត្តច្បាប់ របស់ប្រទេសកម្ពុជា ដូចនេះនគបាលទាំងអស់ត្រូវអនុវត្តការងារនេះឪ្យចប់នៅមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។
       លោក  នៃ  ចារី  អភិបាលខេត្តរងខេត្តកណ្ដាល បានមានប្រសាសន៍ដល់នគរបាលអនុវត្តន៍ការងារអន្តោរប្រវេសន៍ទាំងអស់ ត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ សំដៅជំរឿនឱ្យបានច្បាស់លាស់ នូវស្ថានភាពជនបទេសកំពុងរស់នៅក្នុងខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។ បន្តសហការជាមួយមន្ទីរការងារ និងរោងចក្រ សហគ្រាស ឧស្សាហកម្ម និងសិប្បកម្មនានាដើម្បីផ្សព្វផ្សាយដល់ជនបរទេស អំពីផលវិបាកនៃការកាន់កាប់ឯកសារមិនប្រក្រតី។ បន្តស្វែងរក និងដកហូតឯកសារមិនប្រក្រតីទាំងអស់ ដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់មុនថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ នឹងចាត់វិធានការតាមផ្លូវច្បាប់ ស្របតាមខ្លឹមសារអនុក្រឹត្យលេខ១២៩ អនក្របក ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលស្តីពីការលុបចោល ដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី។ ពង្រឹង និងយកចិត្តទុកដាក់អនុវត្តគោលការណ៍របស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ព្រមទាំងផែនការដែលមានស្រាប់ ហើយជៀសវាងការចេញឯកសារ បញ្ជាក់ថ្មី ចំពោះជនអន្តោប្រវេសន៍ដែលមិនគ្រប់លក្ខខណ្ឌ។
      សូមបញ្ជាក់ផងដែរថា បើតាមរបាយការណ៏របស់ស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ស្នងការនគរបាលខេត្តបានដកហូតនូវ ឯកសារកម្ពុជាមិនប្រក្រតី បានចំនួន ៤៣៥២គ្រួសារ ស្មើនឹង១៩,០៤៥នាក់ ក្នុងនោះមានដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្ដសញ្ញាណសញ្ជាតិខ្មែរ លិខិតឆ្លងដែនខ្មែរ និងបង្កាន់ដៃសម្រង់ជនបរទេស ហើយឯកសារដែលមិនទាន់បានដកហូតបានមានចំនួន៧៣៩គ្រួសារ ស្មើនឹង៣១៩៥នាក់៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ