អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យសកម្មភាព និងបញ្ហាប្រឈមនានា
March 26, 2019 អ្នកទស្សនា :

      ឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយបណ្តាកងឯកភាព ស្ថាប័ន មន្ទីរ~អង្គភាព និងក្រុង ស្រុកទាំង៩ នារសៀលថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

       ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍អោយដឹងថា៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពបានលើកយកនូវបញ្ហាសំខាន់មួយចំនួន ដើម្បីពិភាក្សា និងដោះស្រាយរួមមាន៖ ១.ការងារសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែន ២.ការងារសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ៣.បញ្ហាទំនាស់ដីធ្លី ៤.ដីស្ថានីយ៍ផ្សព្វផ្សាយ និងស្តាព្រៃឈើ ៥.បញ្ហាដីសម្បទានសង្គមកិច្ច២២២២ ជាពិសេសការងារគ្រប់គ្រង់គ្រោះមហន្តរាយ។ ឯកឧត្តម បានបន្តថា ដោយអនុវត្តទៅតាមសេចក្តីណែនាំរបស់រជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញអនុវត្តឲ្យបានសម្រេច នូវគោលនយោបាយ និងការប្តេជ្ញាចិត្តដ៏មុះមុតរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាបម្រើ ក៏ដូជាការបង្កលក្ខណៈសម្បត្តិល្អប្រសើរជូនប្រជាពលរដ្ឋ ធានានូវសុវត្តិភាព ព្រមទាំលុបបំបាត់ឲ្យបាននូវអំពើអសកម្មនានាក្នុងខេត្ត។

       ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត ក៏បានមានប្រសាសន៍ ជំរុញឲ្យបណ្តារស្ថាប័នពាក់ព័ន្ធ ពិសេសអភិបាលក្រុង ស្រុក ត្រូវធ្វើការតាមដាន និងត្រួតពិនិត្យអោយបានម៉ឹងម៉ាត់ និងបន្តសហកាគ្នាទប់ស្កាត់អោយបានរាល់អំពើអសកម្មភាពនានា អោយស្របទៅតាមជំនាញរៀងខ្លួន និងបន្តចុះផ្សព្វផ្សាយច្បាប់របស់រាជរដ្ឋាភិបាលដែលបានប្រគល់ជូនដើម្បីផ្តល់ភាពត្រឹមត្រូវ និងសុក្រឹត ជូនប្រជាពលរដ្ឋ ហើយផ្តល់ ភាព យុត្តិធម៌  ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយផ្នែកផងដែរ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ