អភិបាលរងខេត្តកំពង់ឆ្នាំង ចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពី ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
March 25, 2019 អ្នកទស្សនា :

      លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពី ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នាថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដោយមានសិក្ខាកាមចូលរួមប្រមាណ១០០នាក់ពីក្រសួងស្ថាប័នថ្នាក់ជាតិ និងរាជធានី ខេត្ត នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

      គោលបំណងរបស់សិក្ខាសាលាគឺ៖  -ស្រាយបញ្ជាក់អំពីទស្សនៈ និងការយល់ច្រឡំពាក់ព័ន្ធនឹង៖ព័ត៌មានក្លែងក្លាយ, ព័ត៌មានមិនពិត, ព័ត៌មានមិនត្រឹមត្រូវ, និងព័ត៌មានដែលខុសឆ្គង។ -បង្ហាញអំពីបរិបទប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលព័ត៌មានជាច្រើនកំពុងមានប្រតិបត្តិការ៖រដ្ឋាភិបាល អ្នកកាសែត ភាគីពាក់ព័ន្ធសំខាន់ៗ ស្ថាប័នសិក្សាស្រាវជ្រាវ និងសហគមន៍ទាំងមូល។ -កំណត់យុទ្ធសាស្ត្រជាក់លាក់ក្នុងការគ្រប់គ្រង ៖ព័ត៌មានក្លែងក្លាយ, ព័ត៌មានមិនពិត, ព័ត៌មានមិនត្រឹមត្រូវ, និងព័ត៌មានដែលខុសឆ្គង៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ