អភិបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះខ្យល់កន្ត្រាក់រលំផ្ទះ របើកដំបូល និងខ្វះខាតចំនួន ៣០គ្រួសារ
March 25, 2019 អ្នកទស្សនា :

       នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្ដាលឱ្យរលំផ្ទះ របើកដំបូល កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៩ ស្ថិតនៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំនួន ៣០ គ្រួសារ ក្នុងនោះ រលំផ្ទះទាំងស្រុង ៣គ្រួសារ របើកដំបូលចំនួន ៨ គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន ១៩ គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូ មី ១ កេស ត្រីខ ១ យួរ និងឃីត ១ កញ្ចប់ ក្នុងនោះអ្នករបើកដំបូល ទទួលបន្ថែមនូវធុងចម្រោះមួយ និងអ្នករលំផ្ទះទាំងស្រុង បន្ថែមនូវធុងដាក់ទឹក ចំណុះ ៣០ លីត្រ ធុងចម្រោះទឹកស្អាត១ កន្ទេល ១ ឆ្នាំងពីរ ថវិកាចំនួន ១០ ម៉ឺនរៀល ក្នុងនោះឯកឧត្តមប្រធានបានបន្ថែមថវិកាផ្ទាល់ខ្លួនដល់ប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុងចំនួន ៣ គ្រួសារ ដោយមួយគ្រួសារទទួលបាន ១០០ដុល្លារថែមទៀត។

      លើសពីនេះទៀត ឯកឧត្តម សុខ លូ បានចូលរួមសោកស្តាយជាពន់ពេក នឹងសម្ដែងនូវការអាណិតអាសូរដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលអោយខូចខាតទ្រព្យសម្បត្តិ និងផ្តាំផ្ញើសូមអោយបងប្អូនមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវបិទទូរស័ព្ទ មិនត្រូវរត់លេងទឹកភ្លៀង បើនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាព៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ