រដ្ឋបាលខេត្តកំពត ប្រជុំគណៈកម្មការ អនុគណៈកម្មការ រៀបចំកម្មវិធីកំពតសង្រ្កាន្ត ឆ្នាំ២០១៩ និងការងារត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន
March 25, 2019 អ្នកទស្សនា :

      រសៀលថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការ រៀបចំកម្មវិធីកំពតសង្រ្កាន្ត ឆ្នាំ២០១៩ និងការងារត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងទីរួមខេត្ត។ ដោយមានការអញ្ជើញចូលរួមពី នាយក នាយករងរដ្ឋបាលសាលាខេត្ត  នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត  ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត  អភិបាលក្រុង ស្រុក សរុប ៦៨ នាក់។

      ក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ណែនាំដូចខាងក្រោម៖
- ស្នើមន្ទីរអង្គភាពជុំវិញខេត្ត រៀបចំសំអាត បរិស្ថានជុំវិញអង្គភាព ដោយលាបព័ណ៌របង ដាក់ភ្លើងលម្អនៅពេលរាត្រី។ -ស្នើអភិបាលក្រុង ហាមឃាត់មិនឲ្យមានការចតម៉ូតូអាណាធិបតេយ្យ នៅលើផ្លូវក្បែរផ្សារសាមគ្គី។ -ស្នើអភិបាលក្រុង ជំរុញក្រុមហ៊ុនប្រមូលសំរាម ពន្លឿនការប្រមូលសំរាមនៅក្នុងក្រុង៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ