អភិបាលរងខេត្តសៀមរាប អញ្ជើញក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកវ៉ារិន
March 25, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លោកស្រីយូ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលអធិបតីក្នុង ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុកវ៉ារិន។

      មានប្រសាសន៍ក្នុងពិធីនេះដែរ លោកស្រី អភិបាលរងខេត្ត បានជំរុញនិងលើកទឹកចិត្តដល់លោកស្រី អភិបាលរង និងលោកស្រី នាយករដ្ឋបាល ដែលទើបតែងតាំងថ្មី ឲ្យយកចិត្ត នឹងបន្តរួមគ្នាខិតខំក្នុងការដឹកនាំ និងគ្រប់គ្រង រដ្ឋបាលស្រុកវ៉ារិន ជាមួយអស់លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ជំនាញក្នុងស្រុក ឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយត្រូវខិតខំប្រមូលផ្តុំកម្លាំងសរុប វិធានការសរុប សំដៅជំរុញ និងបង្កើននូវប្រសិទ្ធភាពលើការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងស្រុកវ៉ារិន ឲ្យកាន់តែមានភាពល្អប្រសើរឡើង។

សូមបញ្ជាក់ថា លោកស្រី ម៉ាត់ គិមសឺន ប្រកាសចូលកាន់មុខតំណែងជាអភិបាលរងស្រុក និងលោកស្រី ឃន់ ឈឿម ជានាយករដ្ឋបាលស្រុក នៅក្នុងរដ្ឋបាលស្រុកវ៉ារិន ដើម្បីបំពេញឲ្យគ្រប់រចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក ដែលកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង តម្រូវការចាំបាច់ របស់រដ្ឋបាលស្រុក៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ