ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាស្រែកសិករស្តីពីការផលិតពូជស្រូវផ្ការំដួល
November 28, 2017 អ្នកទស្សនា :

ព្រឹិថ្ងៃទី ២៨ ខែវិច្ឆិការ ឆ្នាំ២០១៧ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាស្រែកសិករស្តីពីការផលិតពូជស្រូវផ្ការំដួល ដែលរៀបចំដោយអង្គភាពអនុវត្តកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (PIO-BTB) គាំទ្រដោយ Rice-SDP(ADB) នៅភូមិទូលគរគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត តំណាងគណៈប្រតិភូធនាគារអភិវឌ្ឍអាសុី(ADB) ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧកញ៉ា ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្ត និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារស្រូវកម្ពុជា លោកអភិបាលស្រុក មន្ទីរកសិកម្មខេត្ត ព្រមទាំងសហគមន៍កសិករសរុបជាង១០០នាក់ ។

ប្រភពប័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង ( ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ