អភិបាលខេត្តតាកែវ អញ្ជើញក្នុងពិធីផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់មន្រ្តីរាជការ និស្សិត សិស្ស អង្គការសង្គមស៊ីវិល និងម្ចាស់ភោជនីយ៍ដ្ឋាន ផ្ទះសំណាក់
March 25, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត  ស្នងការនគរបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និស្សិត សិស្ស អង្គការសង្គមស៊ីវិល កម្លាំងកងរាជអាវុធហត្ថខេត្ត មន្រ្តីនាយទាហាន និងម្ចាស់ភោជនីយ៍ដ្ឋាន ផ្ទះសំណាក់សណ្ឋាគារ ដែលមានមូលដ្ឋានជាច្រើនកុះករ ។ 

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរភូមិ-ឃុំ-ស្រុក-ក្រុង ត្រូវ ធ្វើបច្ចុប្បន្ន ភាពជនប្រើប្រាស់គ្រឿងញៀន និងកំណត់មុខសញ្ញាឲ្យបានច្បាស់លាស់ ហើយប្រើយន្តការដ៏មានប្រសិទ្ធភាពបំផុត ក្នុងការងារទប់ស្កាត់ការជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ហើយត្រូវបង្កើតគណៈកម្មាធិការតាមគោលដៅនៅមូលដ្ឋានគ្រប់ទី កន្លែង សម្រាប់ទទួលខុស ត្រូវការងារជំនាញគ្រឿងញៀននេះ។ ហើយឯកឧត្តម ក៏បានស្នើដល់អាជ្ញាធរ មូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយជាប្រចាំ នៅតាមគោលដៅ ដូចជា នៅតាមសណ្ឋាគារ ក្លឹបកំសាន្ត ឬកន្លែងផ្សេងទៀត ពិសេសជាមួយប្រជា ពលរដ្ឋ ដោយឲ្យពួកគាត់ ចូលរួមកិច្ចសហការទើបការងារទប់ស្កាត់ការងារជួញដូរ និងប្រើប្រាស់ គ្រឿងញៀននេះ ទទួលបានប្រសិទ្ធភាពខ្ពស់៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ