អភិបាលស្តីទីខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយគណៈប្រតិភូសហភាពអ៉ឺរ៉ុប ដើម្បីឈ្វេងយល់ពីស្ថានភាពសង្គម និងបញ្ហាប្រឈមក្នុងខេត្ត
March 25, 2019 អ្នកទស្សនា :

      គណៈប្រតិភូសហភាពអ៊ឺរ៉ុប (EU) ដឹក នាំដោយលោក SIMONE PIERI ចូលជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ព័ត៏មានបន្ថែម អំពីស្ថានភាពសង្គម និងបញ្ហាប្រឈម អំពីការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ។  
      លោក ឈិន សេងងួន អភិបាលស្តីទីខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនគណៈប្រតិភូសហភាពអ៊ឺរ៉ុប អំពីស្ថានភាពភូមិសាស្ត្រ និងសក្តានុពលរបស់ខេត្ត មានដូចជា កំពង់ផែអន្តរជាតិ ទឹកជ្រៅ មានព្រលានយន្តហោះ ។ ខេត្តព្រះសីហនុ មានតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ។ រយៈពេល២ឆ្នាំ ចុងក្រោយនេះ ខេត្តព្រះ សីហនុ មានការអភិវឌ្ឍយ៉ាងគំហ៊ុក ដែលមានសំណង់អគារពាណិជ្ជកម្ម ខុនដូរ សណ្ឋាគារ ផ្ទះសំណាក់ កំពុងមានការរីក ចម្រើនគួរឱ្យគាត់សំគាល់ ទន្ទឹមនឹងការរីកចម្រើន ក៍មានបញ្ហាប្រឈមលើហេដ្ឋា រចនាសម្ព័ន្ធមួយចំនួន ក៍ប៉ុន្តែរដ្ឋបាលខេត្តនឹងកំពុងស្ថាបនាកែលម្អរឡើងវិញ បំរើឱ្យវិស័យទេសចរណ៍ ។
      លោក SIMONE PIERI ប្រធានគណៈប្រតិភូសហភាពអ៊ឺរ៉ុប (EU)  ថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត ក្នុងការដឹកនាំ ធ្វើឱ្យខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ គណៈប្រតិភូមានគោលបំណងសិក្សាឈ្វេងយល់ព័ត៌មានបន្ថែមពីស្ថានភាពសង្គម និងបញ្ហាប្រឈមនានា ក្នុងការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ជាដើម ។ លោកបានបន្តថា គណៈប្រតិភូ មានគោលបំណងទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំបន់ទេសចរណ៍នានាក្នុងខេត្ត និងពន្ធនាគារខេត្តព្រះ សីហនុ និងជួបជាមួយសហគម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា និងសភាពាណិជ្ជកម្មខេត្តផងដែរ ៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ