អភិបាលខេត្តសៀមរាប អនុញ្ញាតឱ្យប្រតិភូអង្គការសហប្រជាជាតិដេីម្បីអភិវឌ្ឍឧស្សាហកម្ម ជួបពិភាក្សាការងារ
March 25, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃចន្ទ  ៥រោច  ខែផល្គុន  ឆ្នាំច  សំរឹទ្ធិស័ក  ព.ស២៥៦២  ត្រូវនឹងថ្ងៃទី២៥  ខែមីនា  ឆ្នាំ២០១៩  នៅបន្ទប់ប្រជុំរដ្ឋបាលខេត្ត  ឯកឧត្តម  ទៀ  សីហា  អភិបាលនៃគណៈអភិបាលខេត្ត  បានអនុញ្ញាតអោយប្រតិភូអង្គការសហប្រជាជាតិដេីម្បីអភិវឌ្ឍឧស្សាហកម្ម(UNIDO) ជួបពិភាក្សាដេីម្បីប្រឹក្សាយោបល់ សម្រាប់ផ្តល់ធាតុចូល ក្នុងការសិក្សា  ស្តីពីការវិភាគស្ថានភាពខ្សែសង្វាក់ផលិតផលក្នុងស្រុក  ក្នុងវិស័យទេសចរណ៍  ដោយមានការចូលរួមពីលោកនាយករដ្ឋបាល ខេត្ត លោកប្រធានមន្ទីរទេសចរណ៍ ខេត្ត លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត  លោកប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ខេត្ត លោកប្រធានមន្ទីរវ្បធម៌  និងវិចិត្រសិល្បៈខេត្ត លោកប្រធានមន្ទីរឧស្សាហកម្ម  និងសិប្បកម្មខេត្ត  និងលោកនាយកទីចាត់ការអន្តវិស័យសាលាខេត្ត។ 

     ការជួបពិភាក្សានេះ  ដេីម្បីសិក្សាស្វែងយល់ពីស្ថានភាពទូទៅ វឌ្ឍនភាព  បំផុសគំនិតអន្តរាគមន៍ជាក់ស្តែង  ក្នុងការពង្រឹងទំនាក់ទំនងរវាងឧស្សាហកម្មម្ហូបអាហារ  ឧស្សាហកម្មច្នៃប្រឌិត ប្រកបដោយនិរន្តរភាព  ក្នុងការរួមចំណែកធ្វេីឱ្យមានកំណេីនឡេីងនូវការផ្គត់ផ្គង់នូវផលិតផលក្នុងស្រុក  ដូចជាត្រី  សាច់  បន្លែ  ផ្លែឈេី  និងផលិតផលក្នុងស្រុកផ្សេងៗទៀត  ដែលផលិតដោយកសិករខ្មែរយេីង និងរកនូវដំណោះស្រាយ  បញ្ហាប្រឈមនានា  ដែលពាក់ព័ន្ធនឹងការ បង្កេីនការប្រេីប្រាស់ ផលិតផលក្នុងស្រុក  នៅខ្សែសង្វាក់តម្លៃទេសចរណ៍  ជាពិសេសនៅក្នុងផ្នែកកសិចំណីអាហារ  និងឧស្សាហកម្មច្មៃប្រឌិត៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ