អាជ្ញាធរខេត្តសៀមរាប ដឹកនាំក្រុមគ្រូពេទ្យស្ម័ត្រចិត្ត ចុះធ្វើការពិគ្រោះ ពិនិត្យ និងព្យាបាល ជម្ងឺជូនប្រជាពលរដ្ឋ ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី
March 22, 2019 អ្នកទស្សនា :

      នាថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ឋស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៩នេះ 
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមគ្រូពេទ្យស្ម័ត្រចិត្ត ក្រុងថៃចូវ ខេត្តជាំងស៊ូ នៃ​សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីសមាគមពាណិជ្ជកម្មចិនប្រចាំខេត្ត និង មន្ទីរពេទ្យចិន រស្មីអង្គរ ព្រមទាំងប្រធានការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប ចុះធ្វើការពិគ្រោះ ពិនិត្យ ព្យាបាល​ជម្ងឺជូនប្រជាពលរដ្ឋ ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយឥតគិតថ្លៃ នៅមណ្ឌល​សុខភាព​ត្បែង។

     តាមការបញ្ជាក់របស់លោកអនុប្រធានសមាគមពាណិជ្ជកម្មចិនប្រចាំខេត្ត និង ប្រធានការិយាល័យកុង​ស៊ុល​ចិន ប្រចាំនៅខេត្តសៀមរាប បានឲ្យដឹងថា កម្ពុជា និង ប្រទេសចិន មានទំនាក់ទំនងសហប្រតិបត្តិការ​នឹងគ្នាជាង១ពាន់ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះបានធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមិត្តភាព កាន់តែរឹងមាំរវាងរដ្ឋាភិបាលប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរកាន់តែនៅជាប់គ្នាជានិច្ច ។ លោកបានបន្តទៀតថា ក្នុងការព្យាបាលជម្ងឺនេះ លើជម្ងឺទូទៅ  ជម្ងឺសន្លាក់  លើសឈាម និង ព្យាបាលឆ្អឹង ដោយឥតគិតថ្លៃពីបងប្អូនឡើយ ។

     មានប្រសាសន៍សំណេះសំណាលនោះលោកអភិបាលរងខេត្ត  បានបញ្ជាក់ថា  សុខភាព គឺជាកត្តាចំបង​ដែលមនុស្សយើងគ្រប់រូប ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ឲ្យបានជាប្រចាំថ្ងៃ ។ ដូច្នេះសុខភាពគឺ​ជាកត្តាដ៏​សំខាន់​បំផុត សម្រាប់មនុស្សជាតិគ្រប់រូប ក្នុងការអនុវត្តន៍របៀបរស់​នៅប្រកបដោយសុខមាលភាព​របស់​យើងគ្រប់រូប។ ដោយកត្តានេះហើយទើប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការជម្រុញឲ្យក្រសួងសុខាភិបាល ធ្វើកិច្ចសហការជាមួយ អង្គការដៃគូ ដើមី្បចុះមកធ្វើ​ការ​​ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយឥតគិតថ្លៃ ក្នុងការកាត់បន្ថយភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋ ។ លោកអភិបាលរងខេត្ត ក៏បានបន្តទៀតថា ដើមី្បផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ គឺ​ដើមី្បធ្វើឲ្យមានសុខភាពល្អ សម្រាប់ប្រកបកិច្ចការងារ រៀនសូត្រ ធ្វើស្រែ ចំការជាដើម  ។  ម៉្យាងទៀត ការ​ពិនិត្យព្យាបាលជម្ងឺជូនបងប្អូន នាពេលនេះ ក្រុមគ្រូពេទ្យយើងមិនរើសអើង ឬ ប្រកាន់ន្និនាការណ៍នយោបាយ​ណា​ឡើយ គឺធ្វើការព្យាបាលដោយឥតគិតថ្លៃជូនទាំងអស់  ដូច្នេះបុគ្គលដែលមានសុខភាពល្អ គឺ មាននូវ​គុណភាពនៃជីវិត សមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវរាល់សកម្ម ភាពការងារ កាតព្វកិច្ច តួនាទី និង ការប្រកបការងារផ្សេងៗ ក្នុងការចិញ្ចឹមជីវិត និង ចូលរួមអភិវឌ្ឍន៍សង្គម ។ 

      ក្នុងនោះលោក ពិន ប្រាកដ អភិបាលរងខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះកិច្ចសហ​ប្រតិបត្តិការ​របស់ក្រុមគ្រូពេទ្យថៃចូវ ខេត្តជាំងស៊ូ និង មន្ទីរពេទ្យចិន រស្មីអង្គរ សមាគមពាណិជ្ជកម្មចិនប្រចាំខេត្ត អាជ្ញាធរ​មូលដ្ឋាន និង ក្រុមគ្រូពេទ្យ និង សប្បុរសជនដែលជាដៃគូរទាំងអស់បានគាំទ្រ ដែលបានយកចិត្តទុកដាក់ ក្នុងការព្យាបាលជម្ងឺ ជូនដល់ប្រជាពលរដ្ឋនៅឃុំត្បែង ស្រុកបន្ទាយស្រី គឺ ដើមី្បឆ្លើយតបទៅនឹងសំណូមពរ​របស់រដ្ឋបាលខេត្តសៀមរាប ក្នុងការជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្រីក្រ ក្នុងការផ្សាភ្ជាប់​មនោសញ្ចេតនារវាងប្រជាជនទាំងពីរ កម្ពុជា ចិន ទៀតផង៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ