ព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវបានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និង លោកជំទាវ ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាព បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅខេត្តសៀមរាប នៃវិទ្យាល័យអប់រំពិសេសសៀមរាប និង បានបរិភោគអាហាររួមគ្នាជាការជួបជុំគ្នាសប្បាយមួយ សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។
តាមការបញ្ជាក់របស់លោកស្រី ហុង ធារី នាយិកាវិទ្យាល័យអប់រំពិសេសសៀមរាប ស្តីអំពីសកម្មភាពរបស់វិទ្យាល័យ ដោយមានអគារសិក្សា១២ខ្នង មានបុគ្គលិក ៤០នាក់ ស្រី១៨នាក់ មានសិស្សគថ្លង់ និង ពិការភ្នែកចំនួន១៥៥នាក់ស្រី៦២នាក់ ក្នុងនោះគថ្លង់ ១៣៥នាក់ ស្រី ៥៥នាក់ ,ពិការភ្នែក ២០នាក់ ស្រី០៧នាក់ ក្នុងនោះដែរសិស្សមកពីបណ្តាតាមខេត្តផ្សេងៗ ស្នាក់នៅក្នុងសាលា ១០១នាក់ ស្រី២៨នាក់ផងដែរ ៕ មុនីរម្យ
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប