អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យអណ្តូងទឹកស្អាត ផ្លូវក្រាលនៅស៊ូ និងអាគារសិក្សាអនុវិទ្យាល័យ ហ៊ុន សែន តាជៃ
March 20, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព .ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមអមដំណើរឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យអាគារសិក្សាអនុវិទ្យាល័យ ហ៊ុន សែន តាជៃ ដែលអាគារមួយខ្នងកំពុងមានសភាពចាស់ទ្រុឌទ្រោម ហើយក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជូននូវអាគារសិក្សាថ្មី ចំនួន ១ខ្នង ៦បន្ទប់ នៅអនុវិទ្យាល័យនេះផងដែរ។

      បន្ទាប់មកគណៈប្រតិភូ ក៏បានបន្តចុះពិនិត្យមើលអណ្តូងទឹកស្អាត និងផ្លូវក្រាលនៅស៊ូដែលស្ថាបនារួចរាល់ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីភូមិតាជៃឆ្ពោះទៅភូមិតាស្អាង និងភូមិឫស្សីព្រៃ។ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តផ្តល់ជូន នូវផ្លូវក្រាលកៅស៊ូមួយខ្សែបន្ថែមទៀតប្រវែង៣.២០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិតាជៃ កាត់តាមភូមិវាល្ងើត ភូមិកំពង់ចំឡង ឆ្ពោះមកភូមិឫស្សីព្រៃតភ្ជាប់ជាមួយផ្លូវកៅស៊ូដែលមានស្រាប់បន្ថែមទៀត ដើម្បីបង្កលក្ខណៈឲ្យកាន់តែងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ