រដ្ឋបាលខេត្តស្វាយរៀង សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាតាជៃ
March 20, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជុំ ហាត ប្រធានមក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង  បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង មាន៥បន្ទប់ នៅសាលាឋមសិក្សាតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ។​ វត្តមានចូលរួមក្នុងពិធីនេះមានឯកឧត្តម គឹម ធា សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយករងរដ្ឋបាលសាលាខេត្ត យុវជន ស.ស.យ.ក.ស្រុក លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមសរុបប្រមាណ៧០០នាក់។

      ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងអំពីវឌ្ឍនភាពនៃការអភិវឌ្ឍខេត្តស្វាយរៀង រួមបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការអប់រំ និងវិស័យសំខាន់ៗ ដែលខេត្តស្វាយរៀងសម្រេចបាន នាពេលកន្លងទៅ ជាមួយគ្នានេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអំពីការសន្សំសំចៃការប្រើប្រាស់ ទឹកភ្លើង  ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីកន្លងមកនេះ ហើយក្នុងករណីមានការខ្វះខាតទឹកប្រើប្រាស់សូមបងប្អូនរាយការណ៍ជាបន្ទាន់មកអាជ្ញាធរដែនដី ឫរដ្ឋបាលខេត្តស្វាយរៀងដើម្បីចុះជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។

      ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថ្លែងនូវការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្តដែលធ្វើឲ្យខេត្តមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់ពីក្រុងរហូតដល់ជនបទ រួមទាំងវិស័យអប់រំ និងកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ទាំងនេះគឺដោយសារកត្តានៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានខិតខំស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញក្រោយដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ចាប់តាំងពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ដូចអ្វីដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ