អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកោះកុងសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិខ្មែរ
March 20, 2019 អ្នកទស្សនា :

      ថ្ងៃអង្គារ ១៤ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកោះកុងសង្ក្រាន្ត ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៩ នៅខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើន។

       ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត បានស្តាប់នូវរបាយការណ៍ របស់អនុគណៈកម្មការនីមួយៗ ដែលបានរបាយការណ៍អំពីដំណើរការរបស់ខ្លួនកន្លងមក និងស្តាប់អំពីផែនការដែលត្រូវរៀបចំនាពេលខាងមុខ។ លោកជំទាវជម្រាប ជូនអង្គប្រជុំថាសមាជិកទាំងអស់ ត្រូវចូលរួមសហការជាប្រចាំ រវាងអនុគណៈកម្មការទាំងអស់ លើកិច្ចការរួមទើបសម្រេចបានលទ្ធផល ដែលរំពឹងទុក និងទទួលបានជោគជ័យ និងទទួលបានភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីមកលេងកំសាន្ត ត្រូវមានការទំនាក់ទំនងល្អ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ទាំងមុន អំឡុងពេល និងក្រោយពិធី៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកោះកុង 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ