អភិបាលរងខេត្តស្វាយរៀង អញ្ជើញចូលរួមពិនិត្យទីតាំងសាងសង់ជំហានទី២ ចំនួន ២០០ខ្នងផ្ទះ ដើម្បីចែកជូនគ្រួសារយោធិន នគរបាល និវត្ដជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រ
March 19, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃអង្គារ១៤ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានដឹកនាំក្រុមការងាររួមមានលោកស្នងការរងនគរបាលខេត្ដ លោកប្រធានមន្ទីររៀបចំដែនដី លោកប្រធានមន្ទីរកសិកម្ម តំណាងកងរាជអាវុធហត្ថខេត្ដ តំណាងតំបន់ប្រតិបត្ដិការសឹករងស្វាយរៀង លោកអភិបាលស្ដីទី ស្រុករមាសហែក  លោកនាយកទីចាត់ការអន្ដរវិស័យ លោកនាយករងទីចាត់ការហិរញ្ញវត្ថុ ព្រមទាំងមន្រ្ដីសាលាខេត្ដ ស្រុក មេឃុំ មេភូមិ បានអញ្ជើញអមដំណើរប្រតិភូឯកឧត្តម ប៉េង ហុងសុជាតិខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅដ្ឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យទីតាំងស្នើសុំអនុយោគ ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង សម្រាប់អនុវត្ដគម្រោងសាងសង់សម្បទានដីសង្គមកិច្ច ចែកជូនគ្រួសារយោធិន នគរបាល និវត្ដជន គ្រួសារពលី មរណៈ និងគ្រួសារទីទល់ក្រ ជំហានទី២ ។
 
      ក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គនាយកលំនៅដ្ឋាន ក្រសួងរៀបចំដែនដី បានដឹកនាំក្រុមហ៊ុនសាងសង់ មកពិនិត្យទីតាំងសាងសង់ជំហានទី២ ចំនួន ២០០ខ្នងផ្ទះ នៅភូមិជីកដី ឃុំអណ្ដូងត្របែក ហើយនឹងគ្រោងដឹកជញ្ជូនសម្ភារសំណង់ផ្សេងៗ មកដំណើរការសាងសង់ផ្ទះ នាចុងខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ព្រមស្នើសុំឲ្យមានកម្លាំងសមត្ថកិច្ចសហការការពារសន្តិសុខ ដល់ក្រុមហ៊ុនសាងសង់ផងដែរ ។

      ជាមួយគ្នានេះលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ដ បានសំណូមពរដល់ក្រសួង និងក្រុមហ៊ុន ស្នើសុំធ្វើការបោះពុម្ពប៉ាណូអំពីប្លង់សាងសង់ និងសជណ ដែលបានអនុប្បយោគដីសម្បទានសង្គមកិច្ចគម្រោងសាងសង់ជំហាន២ នៅខាងមុខផ្លូវចូល ឲ្យបានរួចរាល់ មុននឹងដំណើរការសាងសង់ ហើយក្រុមការងារខេត្ដ នឹងរៀបចំវេទិការសាធារណៈ ដើម្បីផ្សព្វផ្សាយឲ្យអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចៀសវាងកាតវ៉ាពីសំណាក់ប្រជា ពលរដ្ឋ ។ ចំពោះការការពារសន្ដិសុខដល់ក្រុមហ៊ុន កម្លាំងសមត្ថកិច្ចត្រៀមសហការការពារនៅពេលដែលក្រុមហ៊ុនសាងសាង់ នឹងដាក់កម្លាំងពេលក្រុមជាងមកដល់៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ