រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំជាមួយគណៈកម្មការទី៨ នៃរដ្ឋសភាជាតិ
March 19, 2019 អ្នកទស្សនា :

      ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាជាតិ។ បានពិនិត្យឃើញថា ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំណោមប៉ូលទាំង ៣ របស់ប្រទេសកម្ពុជា។ ដោយឯកឧត្តម បានបង្ហាញពីសក្តានុពលសំខាន់ៗផ្នែកសេដ្ឋកិច្ចរបស់ខេត្តនេះ និងបង្ហាញអំពីជីវភាពរស់នៅប្រចាំថ្ងៃ និងសុខមាលភាពរបស់ប្រជាជនមូលដ្ឋានមានភាពប្រសើរជាងមុន។ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចដ៏គំហុករបស់ខេត្តព្រះសីហនុ ក៏ជាកត្តាជំរុញឲ្យមានកំណើនធំធាត់នៃចំនួនប្រជាសាស្ត្រគួរឲ្យកត់សំគាល់ផងដែរ ហើយនេះជាអ្វីដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហាសុខមាលភាពជូនប្រជាពលរដ្ឋទូទៅជាចាំបាច់ គឺទាំងប្រជាជនក្នុងមូលដ្ឋាន ប្រជាពលករចំណាកស្រុកមករកការងារធ្វើ និងហត្ថករបរទេសផងដែរ(ពលករបរទេស)។
       លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភាជាតិកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ បានថ្លែងថា ទន្ទឹមនឹងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចដែលជំរុញឲ្យមានកំណើតប្រាក់ចំណូលសម្រាប់ប្រជាជននៅក្នុងខេត្តព្រះសីហនុម្នាក់ៗ មានចំណូលមចំនួន ៣៣៥៨អាមេរិក ក្នុងមួយឆ្នាំ ដែលតួលេខនេះបានបង្ហាញថា ប្រជាជននៅខេត្តព្រះសីហនុ មានចំណូលខ្ពស់ជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេញម្នាក់ៗមានចំណូលប្រមាណជាង ២ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ រីឯនៅខេត្តកណ្តាលប្រជាជនម្នាក់ៗមានចំណូលត្រឹមតែជាង ១ពាន់ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ។
ក្រោយពីបានបំពេញទស្សនកិច្ចសិក្សាស្វែងយល់នៅមន្ទីរពេទ្យបង្អែកខេត្ត លោកជំទាវ ឡោក ខេង បានឲ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តមានការរីកចម្រើនទាំងផ្នែកវិនិយោគទុនបរទេស និងផ្នែកទេសចរ ដែលខេត្តនេះទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិរហូតជាង ២លាននាក់ កាលពីឆ្នាំកន្លងមក។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺវិស័យសុខាភិបាលនៅក្នុងខេត្តធំមួយនេះ គឺនៅមានកម្រិត ជាក់ស្តែង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានរថយន្តសាមុយចាស់ៗសម្រាន់ដឹកជញ្ជូនអ្នកជំងឺសង្គ្រោះបន្ទាន់, មន្ទីរពេទ្យនៅមានសម្ភារៈបរិក្ខាមិនទាន់គ្រប់គ្រាន់ និងមិនទំនើបទាន់សម័យ, ហើយជាពិសេសគឺ មន្ទីរពេទ្យមានវិជ្ជបណ្ឌិតជំនាញមិនគ្រប់គ្រាន់នៅតាមផ្នែកជំនាញនីមួយៗ។ ដោយពិនិត្យឃើញកង្វះខាតជាក់ស្តែងនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដូចក្នុងពេលច្ចុប្បន្ននេះ លោកជំទាវ ឡោក ខេង ក៏បានសន្យាថា នឹងនាំយកព័ត៌មានទាំងអស់នេះទៅជូនសភាជាតិជ្រាបជាដំណឹង និងជំរុញឲ្យរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះខេត្តព្រះសីហនុ ព្រោះខេត្តនេះមានទាំងសក្តានុពលសម្រាប់ភ្ញៀវទេចរជាតិ-អន្តរជាតិ ហើយក៏មានទាំងអ្នកវិនិយោគទុនបរទេសរកទទួលទាន និងស្នាក់នៅទីនេះច្រើនដែរ។
      ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារខេត្តព្រះសីហនុ  បានឲ្យដឹងថា តាមស្ថិតិជាក់ស្តែងពីឆ្នាំមុនៗប្រជាជាសរុបនៅក្នុងខេត្តនេះមានចំនួនជាង ២១ម៉ឺននាក់ ចំណែកជនបរទេសជាហត្ថករ(ជាពលករ)ចុះបញ្ជីការងារស្របច្បាប់នៅក្នុងខេត្តព្រះសីហនុ មានចំនួនជាង ២ម៉ឺននាក់ និងមានចំនួនប្រមាណជាង ២ម៉ឺននាក់ទៀត ដែលពួកគាត់បានចាកចេញពីខេត្តព្រះសីហនុ ទៅបំពេញការងារតាមការដ្ឋានផ្សេងៗជាពិសេសទៅរាជធានីភ្នំពេញ។ លោកបានប៉ាន់ប្រមាណថា នៅទូទាំងខេត្តព្រះសីហនុ មានជនបរទេសចម្រុះជាតិសាសន៍ប្រមាណ ៥ម៉ឺននាក់៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ