អភិបាលខេត្តកោះកុង ចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ អាជីវករ លក់ដូរក្នុងផ្សារដងទង់ និងចុះពិនិត្យស្ថានភាពជាក់ស្តែង
March 19, 2019 អ្នកទស្សនា :

      ថ្ងៃអង្គារ ១៤ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយលោក អភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងលោកឧត្តមសេនីយត្រី កៅ ប៊ុនគីម ស្នងការងនគរបាលខេត្តកោះកុង លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកោះកុង លោកអភិបាលរងក្រុង លោកអធិការរងក្រុង លោកចៅសង្កាត់ដងទង់ មេភូមិ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ អាជីវករ លក់ដូរក្នុងផ្សារដងទង់ និងចុះពិនិត្យស្ថានភាពជាក់ស្តែងផ្សារដងទង់ ដើម្បីត្រៀមរៀបចំកែលំអសោភ័ណ្ឌភាព រៀបចំសណ្តាប់ធ្នាប់ និងការធ្វើអនាម័យបរិស្ថាន ក្នុងនិងជុំវិញផ្សារដងទង់៕ មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ