អភិបាលខេត្តស្វាយរៀង ដឹកនាំមន្ទីរអង្គភាពជំនាញចុះពិនិត្យមើលការសាងសង់ស្ពានតាហោ និងការស្ថាបនាច្រាំងទន្លេវ៉ៃគោ
March 19, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញចុះពិនិត្យមើលការសាងសង់ស្ពានតាហោ ស្ថិតនៅសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមកដល់ពេលនេះការសាងសង់សម្រេចបាន៨០% ។

      បើទោះជាស្ពាននេះមិនទាន់ហើយ១០០% តាមការគ្រោងទុកមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលដល់ក៏ពិតមែន ប៉ុន្តែឯកឧត្តមអភិបាលខេត្ត បានជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ធ្វើផ្លូវវាងនៅខាងក្រោមស្ពាន និងអគ្គីសនីស្វាយរៀងរៀបចំប្រព័ន្ធភ្លើងបំភ្លឺផ្លូវនូវចំណុចនេះឲ្យបានល្អ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមកនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង) នឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ 

     តាមការអះអាងរបស់តំណាងក្រុមហ៊ុនទទួលការសាងសង់ស្ពាន បានប្រាប់ឲ្យដឹងថា ស្ថាននេះគ្រោងស្ថាបនារួចរាល់១០០% នាចុងខែឧសភា ខាងមុខ។ 

     បន្ទាប់ពីអញ្ជើញចុះពិនិត្យការស្ថាបនាស្ពានតាហោ  ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តចុះពិនិត្យមើលការស្ថាបនាច្រាំងទន្លេវ៉ៃគោ ដែលកំពុងរៀបចំជាសួនច្បារ កន្លែងហាត់ប្រាណ និងជាកន្លែងលំហែកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋផងដែរ នាថ្ងៃអនាគត ៕ មុនីរម្យ

 

ប្រភព៖  រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ