អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមក្នុងពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធធនាគារ
March 19, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួមក្នុងពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល នគរបាល និងពន្ធធនាគារ ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តក្រចេះ ។

      ឯកឧត្ដមរដ្ឋលេខាធិការ មានប្រសាសន៍ថា ការងារអធិការកិច្ចគឺជាកិច្ចការប្រកបដោយសំខាន់បំផុត និងជាកញ្ចក់ឆ្លុះបញ្ចាំងនូវប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តសកម្មភាពការងារ និងកិច្ចសហប្រតិបត្តិការនានារបស់មន្រ្តីរាជការស៊ីវិល និងនគរបាលទាំងនៅអង្គភាពថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហផ្ទៃ ។  ជាងនេះទៅទៀត ការងារអធិការកិច្ច ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយកែលម្អ និងបំពេញបន្ថែមនូវចំណុចខ្វះខាតនានា ធានាបានសាមគ្គីភាព ក៏ដូចជាកិច្ចសហការល្អរវាងថ្នាក់ដឹកនាំ និងមន្រ្តី និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃទាំងមូល ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី៦ នៃរដ្ឋសភា ។ 

       ជាកស្តែង រដ្ឋបាលខេត្តក្រចេះ បន្ទាប់ពីបានបញ្ចប់ការងារអធិការកិច្ចរួចមក ក្រុមការងារអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហការល្អពីបណ្តាលគ្រប់អង្គភាពពាក់ព័ន្ធ បានរកឃើញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន របស់រដ្ឋបាលខេត្ត និងបណ្តាលអង្គភាពនានា ដែលជាគោលដៅអធិការកិច្ច ហើយការរកឃើញនូវបញ្ហាទាំងនេះ គឺជាគន្លឹះយ៉ាងសំខាន់សម្រាប់ឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពពាក់ព័ន្ធមានឱកាសសម្រាប់កែលម្អ  និងពង្រឹងប្រព័ន្ធនៃការបំពេញការងារ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ច ឲ្យកាន់តែមានភាពល្អប្រសើរ ក្នុងនាមជាមន្រ្តីរាជការ និងជាអ្នកបម្រើសេវាសាធារណៈ ដើម្បីពង្រឹងនិងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងល្អ រវាងមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត និងជាពិសេសជំនឿជឿជាក់ពីមជ្ឍដ្ឋាន ប្រជាពលរដ្ឋទូទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយតម្លាភាព សុច្ចរិតភាព គណនេយ្យភាព និងភាពឆ្លើយបត ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ