រដ្ឋបាលខេត្តស្វាយរៀង​ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកចន្រ្ទា
March 15, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃសុក្រ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិនាឆ្នាំ២០១៩នេះ នាសាលប្រជុំសាលាស្រុកចន្ទ្រា​ រដ្ឋបាលខេត្តស្វាយរៀង​ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកចន្ទ្រា ក្រោមអធិបតីភាព ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននានា ក្នុងខេត្ត ស្រុក មន្ត្រីរាជការ កងកម្លាំងគ្រប់ផ្នែកចូលរួមយ៉ាងច្រើនកុះករផងដែរ។

​    ឯកឧត្តមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់គណៈអភិបាលស្រុក អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖ ១- ត្រូវរួមគ្នាពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ បែងចែកតួនាទីភារកិច្ចក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។ ២- ថែរក្សាការពារ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។ ៣- ចូលរួមសហការការពារដំណើរការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើស លួច ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ។ ៤- គ្រប់គ្រង និងណែនាំស្មៀនឃុំ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក អនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួន។ ៥- បង្កើនការរៀបចំសណ្ដាប់ធ្នាប់ កែលម្អសោភ័ណភាព អនាម័យបរិស្ថាននៅទីប្រជុំជនស្រុក ឲ្យបានត្រឹមត្រូវ។ ៦- ខិតខំបង្រួមទំនាស់ និងពង្រីកការដោះស្រាយនូវរាល់ទំនាស់ផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានរបស់ស្រុក។ ៧- បម្រើសេវាសាធារណៈ ឲ្យបានល្អស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានជាមួយប្រជាពលរដ្ឋ។ ៨- បន្តទប់ស្កាត់ និចាត់វិធានការឲ្យបានម៉ឺងម៉ាត់ នូវរាល់សកម្មភាពរំលោភដីចំណីផ្លូវ ចំណីទន្លេ ព្រែក និងទ្រព្យសម្បត្តិសាធារណៈផ្សេងទៀត ទន្ទឹមនេះក្នុងនាមជាមន្ត្រីសាធារណៈ ក៏ត្រូវជៀសវាងឲ្យបាននូវរាល់សកម្មភាព ដែលបង្កឲ្យមានការថ្នាំងថ្នាក់ផ្សេងៗ ជាពិសេសទប់ស្កាត់ការជួលដីរបស់ប្រជាពលរដ្ឋទៅអោយប្រជាជននៃប្រទេសជិតខាង៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ