ខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ រៀបពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩
March 19, 2019 អ្នកទស្សនា :

       នៅខេត្តស្ទឹងត្រែង បានរៀបពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង  ព្រមជាមួយឯកឧត្តម ឡេត សៃយ៉ាផន អភិបាលខេត្តអត្តពី។ ក្នុងពិធីចុះហត្ថលេខានេះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ភាគីទាំងពីរជាច្រើនរូបផងដែរ។

      កិច្ចប្រជុំលើកទី ៥ ស្តីពី កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាង ខេត្តស្ទឹងត្រែង នៃព្រះរាជាណា ចក្រកម្ពុជា និងខេត្ត អត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ ។ ដោយអនុវត្តតាមកិច្ចព្រមព្រៀងរវាងខេត្តស្ទឹងត្រែង និងខេត្តអត្តពឺ និងឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម  ឡេត សៃយ៉ាផន  អភិបាលខេត្តអត្តពឺនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូខេត្តអត្តពឺ ព្រមទាំងគណៈប្រតិភូខេត្តទាំងពីរ បានចូលរួមប្រជុំលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតាមតំបន់ព្រំដែន ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿង ញៀនតាមព្រំដែន កិច្ចសហប្រតិបត្តការក្នុងការ អនុវត្តការងារតាមតំបន់ព្រំដែននិងការចេញចូលឆ្លងដែនកិច្ច សហប្រតិបត្តការលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច វិស័យកសិកម្ម ព្រៃឈើ នេសាទ បរិ ស្ថាន ឧតុនិយម វិស័យពាណិជ្ជកម្ម និងការសហ ការលើវិស័យវប្បធម៏ សង្គមកិច្ច ក្នុងយន្តការនៃកិច្ចសហប្រតិបត្តការ និងទំនាក់ទំនងរវាងខេត្តទាំងពីរ ស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។
       ឯឧត្តម ម៉ុម សារឿន អភិបាលនៃគណៈខេត្តនឹងជាសហប្រធានអង្គប្រជុំបានមានប្រសាសន៏ថា ៖ ដើម្បីអោយកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរស្ទឹងត្រែង អត្តពឺ អោយបានកាន់តែល្អប្រសើរភាគីទាំងពីរបានឯកភាពបន្តរប្រតិបត្តិការតាមខ្លឹមសាររួមមានកិច្ចសហប្រតិបត្តិការសន្តិសុខ សណ្តាប់ធ្នាប់ក៏ដូចជាការត្រួតពិនិត្យទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសតាមបណ្តោយព្រំដែន   រួមមានការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន អាវុធជាតិផ្ទុះ ក្រដាស់ប្រាក់ខុសច្បាប់ លួចកាប់ ដឹកជញ្ជូន ជួញដូរ ឈើខុសច្បាប់ និងកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ចដែលផ្តោតទៅលើវិស័យកសិកម្ម ព្រៃឈើ នេសាទ និងការ បំរែបំរួលអាកាសធាតុ វិស័យកសិកកម្ម ឧស្សា ហកម្ម និងពាណិជ្ជកម្ម វិស័យគមនាគមន៏និង ដឹកជញ្ជូន វិស័យព័ត៏មាន វប្បធម៏ និងទេសចរណ៏ វិស័យអប់រំយុវកីឡា និងវិស័យសុខាភិបាល ដោយធ្វើការផ្លាស់ប្តូព័ត៏មាន សភាពការណ៏សន្តិសុខរបៀបរៀបរយផ្នែកសង្គមតាមបណ្តោយព្រំដែននៃខេត្តទាំងពីរអោយទទួលជ្រាបជាប្រចាំនិងឆ្លើយតបតាមលទ្ធភាពរបស់ខ្លួនអោយបានសមស្របទៅតាមផ្លូវច្បាប់ ។
      ក្នុងឱកាសបិទកិច្ចប្រជុំទ្វេរភាគីលើកទី ៥ ឯក ឧត្តម ម៉ុម សារឿន និងឯកឧត្តម ឡេត សៃយ៉ាផន បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមារដែលកិច្ចប្រជុំ នេះប្រព្រឹត្តដោយរលូននិងសកម្មបំផុតប្រកបទៅដោយឆន្ទៈមានស្មារតីទទួលខុសត្រូវខ្ពស់  ដែលឈានចេញពីមូលដ្ឋាននៃសាមគ្គីភាព មិត្តភាព សហប្រតិបត្តការល្អ ក្នុងការរួមគ្នាពង្រឹងនូវសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពការពិភាក្សាផ្លាស់ប្តូបទពិសោធន៏សភាពការណ៏និងកិច្ចការពារផលប្រយោជន៏របស់ប្រជាជនរហូតឈានទៅដល់ការសម្រេចបានជោគជ័យនូវសមិទ្ធផលជាច្រើនរវាងខេត្តទាំងពីរស្ទឹងត្រែង-អត្តពឺ  និងកាន់តែរិតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងលើកកម្ពស់ការអភិវឌ្ឍន៏រវាងខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជានិងអត្តពឺ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  ជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា មានវប្បធម៏ ប្រពៃណី ទំនៀមទំលាប់ នៃការស់នៅប្រហាក់ប្រហែលគ្នាតាំងពីយូរលង់ណាស់មកហើយ។
សូមបព្ជាក់ផងដែថា៖បន្ទប់ពីកិច្ចប្រជុំទ្វេរភាគីសហប្រតិបត្តការលើគ្រប់វិស័យលើកទី៥ រួចមកគណៈប្រតិភូ ខេត្តទាំងពីរ ស្ទឹងត្រែង អត្តពឺ បានទៅទស្សនកិច្ចទំនប់វ៉ារីអគ្គិសនីសេសានក្រោមពីរនិងដំបន់ទេសចរណ៏មួយចំនួនក្នុងខេត្តផងដែរ៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ