អភិបាលខេត្តកំពត ដឹកនាំមន្ទីរ-អង្គភាពជំនាញ ចុះពិនិត្យអំពីស្ថានភាពនៃការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ នៅឃុំសត្វពង និងឃុំត្រមែង
March 18, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អញ្ជើញចុះពិនិត្យអំពីស្ថានភាពនៃការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ នៅទំនប់ត្រពាំងបឹង ស្ថិតនៅឃុំសត្វពង និងឃុំត្រមែង ស្រុកឈូក ដែលមានផ្ទៃទំហំ១០០ហិកតា អាចផ្ទុកទឹកបាន៦,៣លានម៉ែត្រគូប ប៉ុន្តែបច្ចុប្បន្នមានទឹកតែ៣០% ប៉ុណ្ណោះ។

      មានប្រសាសន៍ទៅកាន់បងប្អូនប្រជាកសិករក្នុងឱកាសនេះ ឯកឧត្តម បានបញ្ជាក់ថា ដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការត្រៀមគ្រប់មធ្យោបាយជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ថ្ងៃនេះក្នុងនាមរដ្ឋបាលខេត្តកំពត បានដឹកនាំមន្ទីរ អង្គភាពជំនាញដើម្បីពិនិត្យពីស្ថានភាពនៃការធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករនៅ ឃុំសត្វពង និងឃុំត្រមែង នាពេលនេះ។ ឆ្លៀតក្នុងឱកាសនោះ ផងដែរ ឯកឧត្តមបានទទួលយកសំណូមពររបស់សហគមន៍ដែលបានសំណូមពរឲ្យ ប្រជាពលរដ្ឋសន្សំទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅ ដើម្បីបង្ការគ្រោះរាំងស្ងួត។ 

       ឯកឧត្តមបានសំណូមពរដល់បងប្អូនប្រជាកសិករឲ្យផ្លាស់ប្តូរផ្នត់គំនិតក្នុងការចេះទទួលយកបច្ចេកទេសថ្មីៗ ពីការធ្វើស្រែមកដាំប្រភេទដំណាំ ដែលប្រើប្រាស់ទឹកតិច ទទួលផលច្រើន និងមានចំណូលខ្ពស់ ដើម្បីផ្គុតផ្គង់ជីវភាពប្រចាំថ្ងៃ ដោយមិនត្រូវពឹងផ្អែកទៅលើការធ្វើស្រែតែមួយមុខប៉ុណ្ណោះទេ ហើយឯកឧត្តមបានណែនាំដល់មន្ទីរកសិកម្មខេត្តធ្វើការសិក្សាពិនិត្យលទ្ធភាពផ្តល់គ្រាប់ពូជ និងបង្រៀនបច្ចេកទេស ដល់ប្រជាកសិករនឹងប្តូរប្រភេទដំណាំដើម្បីទប់ទល់គ្រោះរាំងស្ងួត។ និងសូមឲ្យប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បង្កើតសហគមន៍ និងក្រុមការងារ ដើម្បីថែរក្សាអាងស្តុបទឹក អាចប្រើបានរយ:ពេលយូរអង្វែង។

      ក្នុងឱកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាសរុប២,០៤០,០០០រៀល ដល់ប្រជាពលរដ្ឋ កម្លាំង និងប្រជាការពារ ដោយម្នាក់ៗ ទទួលបាន១ម៉ឺនរៀល៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ