អភិបាលខេត្តកំពត សន្យាថានឹងប្រជុំដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋចំនួន២៩គ្រួសារ នៅស្រុកឈូក
March 18, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត  បានទទួលជួបប្រជាពលរដ្ឋ ចំនួន២៩ គ្រួសារ ដែលមានទំនាស់ដីធ្លី ជាមួយកងកម្លាំងការពារកោះឆ្នេរ, ក្រុមហ៊ុនសូងួន និងក្រុមហ៊ុនចាន់សុទ្ធា ដែលស្ថិតនៅភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារគណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងបងប្អូនប្រជាពលរដ្ឋ សរុប៤៨នាក់។

      ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ជូនថា៖
-គណ:កម្មការនឹងរៀបចំកិច្ចប្រជុំ ជាមួយកងកម្លាំងការពារកោះឆ្នេរ, ក្រុមហ៊ុនសូងួន និងក្រុមហ៊ុន ចាន់សុទ្ធា ដោយលើកយកសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ មកពិភាក្សារកដំណោះស្រាយសមស្រប។
-សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រឡប់ទៅវិញ បន្តធ្វើដំណាំ និងអាស្រ័យផលដូចធម្មតា ប្រសិនបើមានការហាមឃាត់ សូមរាយការណ៍ជាបន្ទាន់ មករដ្ឋបាលស្រុក ដែលជាសេនាធិការរបស់ខេត្ត៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ