រដ្ឋបាលខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំស្ដីពីការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
March 19, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ការប្រៀបធៀប ទ្រព្យសម្បត្តិរដ្ឋកើនឡើងថយចុះឆ្នាំ ២០១៨) ក្រោមអធិបតីភាពលោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត លោក ម៉ក់ ចាន់តារា តំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនឹងមានការចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកខណ្ឌនាយករដ្ឋបាលក្រុងស្រុក ប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុមន្ទីរអង្គភាពច្រើនរូបផង។

      ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ស្នើឲ្យអង្គភាពប្រើប្រាស់យកចិត្តទុកដាក់អំពីយន្តការ វិធានការ និតិវិធី និងការទទួលខុសត្រូវលើការ គ្រប់គ្រងរៀបចំបញ្ជីសារពើភណ្ឌឲ្យកាន់តែមានភាពសុក្រឹតទាន់ពេលវេលានឹងទទួលបានគុណភាពខ្ពស់។លោកអភិបាលរងខេត្តបានបន្ថែមទៀតថា អនុលោមខ្លឹមសារអនុក្រឹត្យលេខ០៦៦ អនក្រ.បក ចុះថ្ងៃទី ២៧ខែមេសា ២០១៧ ស្ដីពីវិធានការនិងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើ ភណ្ឌទ្រព្យសម្បត្តិរដ្ឋនិងសារាចរលេខ ០៧ សរចុះថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០១៤ ស្ដីពីការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងតារាងប្រៀបធៀបកើនឡើងថយចុះតម្រូវឲ្យអង្គភាពប្រើប្រាស់រៀបចំបញ្ជីសារពើភ័ណ្ឌជាពីរប្រភេទ ១/ ការរៀបចំសៀវភៅបញ្ជីគោលរយៈពេល ៥ ឆ្នាំ និង ២/ការរៀបចំទិន្នន័យបញ្ជីតារាងទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំនីមួយៗក្នុងសៀវភៅ គោលរយះពេល ៥ ឆ្នាំនោះ។ បន្ថែមពីនេះ នាថ្ងៃអនាគតបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនឹងរៀបចំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋបញ្ជូលទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យទាំងអស់ ព្រមទាំងធ្វើសន្ធានកម្មប្រព័ន្ធឲ្យមានភាពប្រទាក់ក្រឡាគ្នារវាងអាជ្ញាធរកាន់កាប់និងអង្គភាព ក្រោមឱវាទក្រសួងស្ថាប័នទៅនឹងប្រព័ន្ធមេរបស់អាជ្ញាធរគ្រប់គ្រង។

      លោកអភិបាលរងខេត្តស្នើសុំឲ្យក្រុមការងារបញ្ជីសារពើភ័ណ្ឌប្រចាំអង្គភាពប្រើប្រាស់នីមួយៗត្រូវយកចិត្តទុកដាក់ និងផ្ដល់កិច្ចសហការឲ្យបានស្អិតរមួតបន្ថែមទៀតជាមួយក្រុមកាន់ក្រុមការងារក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុធ្វើយ៉ាងណារៀបចុះបញ្ជីសារពើរភ័ណ្ឌចំឆ្នាំនីមួយៗឱ្យកាន់តែសុក្រឹត និងទាន់ពេលវេលាដើម្បីចូលរួមអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រកបដោយគុណភាពនិងអាចយកទិន្នន័យទ្រព្យសម្បត្តិទាំងនោះទៅប្រើប្រាស់តាមការចាំបាច់ក្នុងការរៀបចំការអនុវត្តនិងត្រួតពិនិត្យវាយតម្លៃការអនុវត្តថវិការបស់អង្គភាពខ្លួន៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ