អភិបាលរងខេត្តកោះកុង ជម្រុញឲ្យក្រុមការងារបន្តចូលរួមផ្សព្វផ្សាយតាមគ្រប់រូបភាព ឲ្យប្រជាពលរដ្ឋយល់ និងចូលរួមលុបបំបាត់ជម្ងឺគ្រុនចាញ់ឲ្យបានទាំងស្រុងនៅឆ្នាំ២០២៥ តាមផែនការរបស់ថ្នាក់ជាតិ
March 18, 2019 អ្នកទស្សនា :

      លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសប្រចាំ ត្រីមាសទី១ ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីបូកសរុបលទ្ធផលការងារប្រចាំត្រីមាស ដោយមានការអញ្ជើញចូលរួមជាកិត្តិយស លោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និបាណកសាស្ត្រ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងសមាជិក សមាជិកា តំណាងអង្គការ PSD ផងដែរ។ ឆ្លងតាមការប្រជុំពេញមួយព្រឹក ឃើញថារយ:កន្លងមកនេះយើងបានអនុវត្តការងារទទួលបានលទ្ធផលគួឲ្យកត់សម្គាល់ ជាក់ស្តែងយើងពិនិត្យឃើញថា អត្រាអ្នកកើតជម្ងឺគ្រុនចាញ់បានថយចុះជាលំដាប់។

      លោកស្រីអភិបាលរងខេត្ត នាថ្ងៃចន្ទ ១៣ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩  បានជម្រុញឲ្យក្រុមការងារបន្តចូលរួមផ្សព្វផ្សាយតាមគ្រប់រូបភាព ឲ្យប្រជាពលរដ្ឋបានយល់ជ្រួតជ្រាប និងចូលរួមលុបបំបាត់ជម្ងឺគ្រុនចាញ់ឲ្យបានទាំងស្រុងនៅឆ្នាំ២០២៥ តាមផែនការរបស់ថ្នាក់ជាតិ៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ