អភិបាលខេត្តកោះកុង ចុះពិនិត្យនៅតំបន់វារីអគ្គីសនីតាតៃ និងតំបន់វារីអគ្គីសនីឫស្សីជ្រុំ ដើម្បីស្វែងរកដំណោះស្រាយជួនប្រជាពលរដ្ឋក្នុងរដូវប្រាំង
March 15, 2019 អ្នកទស្សនា :

      ថ្ងៃសុក្រ ១០ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញអមដំណើរ ឯកឧត្តម គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារជំនាញ ចុះពិនិត្យមើលទឹកនៅតំបន់វារីអគ្គីសនីតាតៃ ឃុំតាតៃ ស្រុកកោះកុង និងតំបន់វារីអគ្គីសនីឫស្សីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ដោយមានការចូលរួមជាមួយមន្រ្តីពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ទៀត។

      លោកជំទាវអភិបាល បានជម្រាបជូនឯកឧត្តមអនុរដ្ឋលេខាធិការ អំពីស្ថានភាពទឹក នៅតំបន់វារីអគ្គីសនីតាតៃ ឃុំតាតៃ ស្រុកកោះកុង និងតំបន់វារីអគ្គីសនីឫស្សីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ពិតជាមានការរីងស្ងួត ដោយសារតែរដូវប្រាំង មានរយៈពេលវែង និងមិនមានភ្លៀងកក់ខែ បណ្តាលអោយមានផលប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ