ខេត្តកណ្តាល រៀបចំទិវាជាតិបង្ការ និងពន្លត់អគ្គីភយ័ លើកទី៤នៅក្រុងតាខ្មៅ
December 15, 2018 អ្នកទស្សនា :

      ខេត្តកណ្តាលរៀបចំ ទិវាជាតិបង្ការ និងពន្លត់អគ្គីភយ័ លោក នៃ ចារី អភិបាលរងខេត្តកណ្តាល អំពាវនាវដល់សាធារណៈជនបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភយ័ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុង ទិវាជាតិបង្ការ និងពន្លត់អគ្គីភយ័ លើកទី៤ ដែលរៀបចំឡើងដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល  នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

      លោក បានបន្តថា គ្រោះអគ្គីភ័យគឺជាសោកនាដកម្មមួយ ដែលធ្វើឪ្យបាត់បង់លំនៅដ្ឋាន ព្រមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់បងប្អូប្រជាពលរដ្ឋ។ ដូច្នេះសូមសាធារណៈជនទាំងអស់ត្រូវបង្កើនការ ប្រុងប្រយ័ត្ន អោយបានខ្ពស់ចំពោះភ្លើងចង្រ្កាន ភ្លើងទៀនធូប និងតបណ្ដាញចរន្តអគ្គិសនីតាមបទដ្ឋានបច្ចេកទេសដើម្បីជៀសវាងគ្រោះអគ្គីភ័យដោយយថាហេតុណាមួយ។

      ការប្រារព្ធទិវានេះ ក្នុងគោលបំណង ដាស់ស្មារតីដល់សាធារណៈជនអោយភ្ញាក់រលឹកចូលរួមកិច្ចការពារ បង្ការ និងទប់ស្កាត់ គ្រោះអគ្គីភយ័ដែលកើតមានឡើងជាយថាហេតុ ក៏ដូចជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើនជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ។

      បើតាមរបាយការណ៍របស់ លោកស្នងការរងនគរបាលខេត្តបានឲ្យដឹងថា បច្ចុប្បន្នរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តកណ្ដាលមានសរុបចំនួន ១៦គ្រឿង ក្នុងនោះបានបែងចែកនៅ ស្នងការនគរបាលខេត្ត ចំនួន ៩ គ្រឿង ស្រុកអង្គស្នួលចំនួន២គ្រឿង ស្រុកកណ្ដាលស្ទឹងចំនួន ១គ្រឿង ស្រុកកោះធំចំនួន១គ្រឿង ស្រុកកៀនស្វាយចំនួន១គ្រឿង ស្រុកមុខកំពូលចំនួន១គ្រឿង និងស្រុកខ្សាច់កណ្តាលចំនួន ១គ្រឿង។ គ្រោះថ្នាក់អគ្គិភ័យកើតឡើងនៅក្នុងឆ្នាំ ២០១៨ មានចំនួន ៣៤ លើកក្នុងនោះ។

      លោក នៃ ចារី សំដែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង សហប្រតិបត្តិការរវាងមន្រ្តីទទួលបន្ទុកការងារបង្ការ និងពន្លត់អគ្គិភ័យ ជាមួយនឹងគ្រប់កងកម្លាំងប្រដាប់អាវុធ ប្រកបដោយវិជ្ជាជីវៈ និងការចូលរួមរបស់ប្រជាពលរដ្ឋ ដែលបានធ្វើឲ្យប្រជាជនខេត្តកណ្ដាល ពុំមានការព្រួយបារម្ភពីគ្រោះមហន្តរាយទាំងបច្ចុប្បន្ននិងទៅថ្ងៃអនាគត់។

      លោក ក៏បានផ្តាំផ្ញើ ដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តកាតព្វកិច្ចខិតខំប្រឹងប្រែង និងរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយផ្សារភ្ជាប់ស្មារតី ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យអោយស្ថិតជាមែកធាងនៃគោលនយោបាយភូមិឃុំមានសុវត្ថភាព។ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ច្បាប់ស្តីពីការបង្ការបង្ក្រាបពន្លត់អគ្គិភ័យ និង សូមប្រជាពលរដ្ឋម្ចាស់គ្រឹះស្ថានម្ចាស់អាជីវកម្មផ្សេងៗបន្តកិច្ចសហការនិងចូលរួមជាមួយអាជ្ញាធរដែនដីនិងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការបង្ក្រាបនិងពន្លត់អគ្គីភ័យ ត្រូវមានបំពង់ពន្លត់អគ្គិភ័យនៅបន្ទប់ចង្ក្រានបាយឬយ៉ាងហោចណាស់មានបំពង់ពន្លត់អគ្គីភ័យមួយសម្រាប់ផ្ទះទាំងមូល។ បន្ទាប់មកក៍មានធ្វើសមយុទ្ធ បង្ហាញការបង្ការ និងវិធានការទប់ស្កាត់គ្រោះអគ្គីភយ័ផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ