ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះពិនិត្យមើលសកម្មភាព អ៊ុតកៅស៊ូ លើផ្លូវចំនួន២ខ្សែ នៅក្រុងកំពង់ចាម
March 15, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃសុក្រ ១០ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាម បានអញ្ជើញ ​ពិនិត្យមើលសកម្មភាព នៃការអ៊ុតកៅស៊ូប្រភេទប៊េទីមីណឺរ ចំនួន ២ខ្សែ ប្រវែងសរុប ចំនួន ៦៦១ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

      តាមរបាយការណ៍បានអោយដឹងថា: ផ្លូវទាំងពីរខ្សែនេះ ១.ស្ថិតនៅខាងក្រោយមន្ទីរពេទ្យខេត្ត​កំពង់ចាម ប្រវែង ៤៤០,ម គុណ ៨.៥០ម ផ្លូវជ័យវរន្ម័នទី៧។ និង២.ផ្លូវលេខ ៨៥ ស្ថិតនៅខាងមុខ​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ប្រវែង ២២១ម គុណ ៨ម។

      សូមបញ្ជាក់ផងដែរថាផ្លូវចំនួន ២ខ្សែនេះ ជាអំណោយរបស់ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ។

      មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ណេង បានផ្តាំផ្ញើដល់អ្នកម៉ៅការសាងសង់ ត្រូវធ្វើយ៉ាងណាអោយ បានឆាប់រហ័ស និងត្រូវតាមស្តង់ដារ ព្រមទាំងមានគុណភាពល្អ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់យូរអង្វែង។ ឯកឧត្តម ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួម សហការណ៍ ជាមួយគ្នា ប្រសិនបើមានការប៉ះពាល់ សូមបងប្អូនប្រជាពលរដ្ឋអនុគ្រោះ ក្នុងន័យសម្របសម្រួល ដើម្បីឲ្យការសាងសង់ផ្លូវនេះបានឆាប់រហ័សដើម្បីប្រើប្រាស់៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ