អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០១៨ របស់ស្នងការនគរបាលខេត្ត
March 15, 2019 អ្នកទស្សនា :

      ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជា​អធិបតីក្នុង​ពិធីបិត​សន្និបាតបូកសរុបវាយតម្លៃសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ឆ្នាំ២០១៨ របស់ស្នងការនគរ​បាល​ខេត្តកំពង់ស្ពឺ និងផ្សព្វផ្សាយទិសដៅរបស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃឆ្នាំ​២០១៩ នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

     បន្ទាប់​ពី​បាន​ស្តាប់​របាយការណ៍​សង្ខេប​រួច​មក​ ឯកឧត្តម​ វ៉ី សំណាង អភិបាលខេត្ត បាន​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​នា​ពេល​កន្លង​មក​ ដែល​យើង​បាន​ខិតខំ​បំពេញការ​ងារ​ផ្សេងៗ​ ទាក់ទង​នឹង​សេវា​សាធារណៈ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ​ប្រសើរ​។​

      ជាមួយ​គ្នា​នោះ​ ឯកឧត្តម​អភិបាល បាន​ជម្រុញ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ ត្រូវ​តែ​ចូលរួម​អនុវត្ត​ នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ឲ្យ​បាន​ម៉ឺង​ម៉ាត់​លើ​កិច្ច​ការងារ​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ល្អ​ ត្រូវ​លុប​បំបាត់​ភាព​អសកម្ម​នៅ​ក្នុង​មូលដ្ឋាន​កុំ​ឲ្យ​កើត​មាន​ឡើង​ ដូច​ជា​៖​ ល្បែងស៊ីសង​ ក្មេង​ទំនើង​ និង​ការ​ចរាចរណ៍​ប្រើប្រាស់​គ្រឿងញៀន​ជាដើម​ ដែល​បញ្ហា​ទាំងនេះ​ សមត្ថកិច្ច​ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​មានការ​សហការ​គ្នា​ ពិសេស​ចុះ​មូលដ្ឋាន​ឲ្យ​បានជា​ប្រចាំ​។​

      ឯកឧត្តម​ បាន​ស​ង្គ​ត់​ធ្ងន់​ថា​ ៖​ នៅ​ឆ្នាំ​២០១៩​នេះ​ ប្រទេស​កម្ពុជា​យើង​ អាច​ប្រឈម​ទៅ​នឹង​ការ​ខ្វះខាត់​ទឹក​សម្រាប់​ប្រើប្រាស់​ ហើយ​កន្លង​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​សារ​ច​ណែនាំ​ស្តី​ពី​ការ​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​បង្កបង្កើត​ផល​ស្រូវប្រាំង​ជា​លើក​ទី​២​នោះ​ទេ​ ដោយ​ត្រូវ​រក្សា​ទុក​ទឹក​ សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ អនុញ្ញាត​ឲ្យ​ធ្វើតែ​ដំណាំ​រួម​ផ្សំ​ក្រៅពី​ដំណាំ​ស្រូវ​។​ ហើយ​គ្រប់​ស្ថាប័ន​ពាក់​ពាក់ព័ន្ធ​ត្រូវ​ត្រៀម​ឲ្យ​បានជា​ស្រេច​ ដើម្បី​ជួយ​សង្គ្រោះ​ និង​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា​៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ