អភិបាលខេត្តកោះកុង និងប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ជួបពិភាក្សាឈ្វេងយល់ លើបញ្ហាសុខភាពសាធារណៈ និងគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស)
March 15, 2019 អ្នកទស្សនា :

      លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួល​ស្វាគ​មន៍ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងប្រតិភូ ក្នុងដំណើរចុះឈ្វេង​យល់ពាក់ព័ន្ធ នឹងវិស័យជាសមត្ថកិច្ច របស់គណៈកម្មការ ដោយផ្តោតលើបញ្ហាសុខភាពសាធារណៈ និងគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) នាថ្ងៃព្រហស្បតិ៍ ៩ កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

      លោកជំទាវអភិបាល បានជម្រាបជូនប្រតិភូអំពីលទ្ធផលការងារ ដែលបានអនុវត្តកន្លងមក និងទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តកោះកុង ព្រមទាំងសមិទ្ធផលសំខាន់ៗ​ថ្មីៗជា​ច្រើន​ក្នុងខេត្ត និងព្រឹត្តិការណ៍នានា ដែលបានរៀបចំកន្លងមក និងត្រៀមសម្រាប់ពេលខាងមុខ ជាមួយនឹងការងារពាក់ព័ន្ធសកម្មភាព នៃការអនុវត្តការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារបន្ត របស់មន្ទីរសុខាភិបាលខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច និងយុវនីតិសម្បទាខេត្ត និងមន្ទីរកិច្ចការនារីខេត្ត៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ