រដ្ឋបាលខេត្តស្វាយរៀង ប្រជុំពិភាក្សារៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩
March 15, 2019 អ្នកទស្សនា :

      ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជន​កម្ពុជាខេត្ត​ស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សាការងាររៀបចំកម្មវិធីសង្ក្រាន្តស្វាយ​រៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដោយមានការ​អញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់​ប្រតិបត្តិការសឹករងស្វាយ​រៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាកល​វិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ ស.ស.យ.ក.ខេត្ត និងគណៈកម្មាធិការ ស.ស.យ.ក ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការដែលជាក្រុមការងារសង្ក្រាន្តស្វាយរៀងជាច្រើនរូបទៀត។

     ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្រុមការងារអនុគណៈកម្មការសង្ក្រាន្ត​ស្វាយរៀងត្រូវ​សហការ​​អនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំ​កិច្ច​ប្រជុំ​ធ្វើផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុងផែនអនុគណៈកម្មការ និងក្រុមការងារ​នីមួយៗឲ្យបានច្បាស់លាស់ ដើម្បីសម្រេចឲ្យរួចរាល់តាមផែនការ​មុនថ្ងៃសង្ក្រាន្តស្វាយរៀង​ចូលមក​ដល់។

      សូមជម្រាបជូនថា សង្ក្រាន្តស្វាយរៀងឆ្នាំនេះ ចាប់ផ្ដើមពីថ្ងៃទី១២-១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅនៅបរិវេណរង្វង់មូលខាងមុខសណ្ឋាវ៉ៃគោ និងតាមបណ្តោយផ្លូវមួយចំនួនទៀត ក្នុងក្រុងស្វាយរៀង ហើយការរៀបចំឆ្នាំនេះ មានលក្ខណៈធំជាងឆ្នាំមុន ដោយមានកម្មវិធីកម្សាន្ត ជាច្រើនដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកអបអរសាទរ និងទទួលទេវតាឆ្នាំថ្មីនៅទីនេះ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ