រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យទន្លេលើកទី៥
March 15, 2019 អ្នកទស្សនា :

      រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំក្រុងពាលី ដើម្បីប្រារព្ធពិធីបុណ្យទន្លេលើកទី៥ ក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ  នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

          សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង មានរយៈពេល៣ថ្ងៃគឺ ថ្ងៃទី១៥ ១៦ ១៧ ខែមីនា ឆ្នាំ២០១៩ នេះក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍»។

         សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ក៏នឹងអញ្ជើញជាអធិបតីភាពក្នុងពិធិបើកផ្លូវការ​នៃព្រឹត្តិការណ៍ទេសចរណ៍​ដ៏ធំប្រចាំ​ឆ្នាំនេះផងដែរ៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ