រដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារ គណនេយ្យភាព សង្គម ដល់គ្រូបង្គោលថ្នាក់ខេត្តនិងគ្រូបង្គោលថ្នាក់ស្រុក
March 14, 2019 អ្នកទស្សនា :

       នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៩ រដ្ឋបាលខេត្តកំពង់ចាម បើកវគ្គបណ្តុះបណ្តាលស្តីពីការងារ គណនេយ្យភាព សង្គមដល់គ្រូបង្គោលថ្នាក់ខេត្ត និងគ្រូបង្គោលថ្នាក់ស្រុក ​ក្រោមអធិបតីភាព  ឯកឧត្តម ងី ច័ន្ទ្រផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្ត គណនេយ្យ ភាពសង្គម  និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ។

      ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា នេះ​ជា​លើក​ដំបូងហើយ សម្រាប់ខេត្តកំពង់ចាម ដែលគណៈកម្មាធិការគ្រប់គ្រង ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម បានពង្រីកខេត្តគោលដៅ អនុវត្តការងារ​​គណនេយ្យ​ភាព​សង្គម សំដៅ​ចូលរួមចំណែក​​​​​​ ដល់ការពង្រឹង​​​​អភិបាលកិច្ច ​​​តាមបែបប្រជាធិតេយ្យ ​​​នៅថ្នាក់មូលដ្ឋាន​ និងបាន​ផ្តោត​ទៅលើការពង្រឹង​​​​ភាពជាដៃគូ​​​​រវាង ​​​​រដ្ឋបាល​ថ្នាក់ខេត្ត ស្រុក ឃុំ ​​​ជាមួយ​​​​ប្រជាពលរដ្ឋ ។​​​ ការលើកកម្ពស់​​​នូវសិទ្ធិអំណាច​​​ របស់ប្រជាពលរដ្ឋ និងគណនេយ្យ​​​ភាព ​​របស់រដ្ឋបាល​​​ថ្នាក់ក្រោម​ជាតិនេះ ជាគន្លឹះសំខាន់ សំដៅ​​ឲ្យការអនុវត្តកិច្ច​​​ដំណើរការ​​​ កំណែ​​​​ទម្រង់ការ​​​អភិវឌ្ឍ តាម​បែបប្រជាធិបតេយ្យ​​​ នៅថ្នាក់ក្រោមជាតិ​​​​ ឲ្យកាន់តែមានប្រសិទ្ធភាព ។ ជាមួយគ្នានោះដែរ ដើម្បី​សម្រេច​បាន​នូវកិច្ចការទាំង​នេះ តម្រូវឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​​ និង​អង្គការ​សង្គម​ស៊ីវិលដោយផ្ទាល់ និងប្រយោល ដើម្បី​ធានាឲ្យ​បាន​គណនេយ្យ​ភាពសង្គម​យ៉ាង​ពិត​ប្រាកដ​ ។ មួយផ្នែកទៀត ក្នុងកិច្ចដំណើរការកំណែទម្រង់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ការអនុវត្តគណនេយ្យភាពសង្គម សំដៅផ្តល់នូវសិទ្ធិអំណាច ជូនប្រជាពលរដ្ឋមូលផងដែរ ។

      ឯកឧត្ដម ងី ច័ន្ទ្រផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងដើម្បីផ្ដល់ចំណេះដឹងជាមូលដ្ឋានអំពី «ផែនការយុទ្ធសាស្ត្រ ស្ដីពីការងារគណនេយ្យភាពសង្គម សម្រាប់អភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដល់ក្រុមការងារ គណនេយ្យភាពសង្គមថ្នាក់ខេត្ត និងគ្រូឧទ្ទេសថ្នាក់ស្រុក ដើម្បីមានលទ្ធភាពបណ្ដុះបណ្ដាលបន្ត ទៅដល់អង្គភាពផ្ដល់សេវា អំពី «ផែនការអនុវត្តគណនេយ្យភាពសង្គម សម្រាប់អភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ» ដោយផ្ដោតការយកចិត្តទុកដាក់ទៅលើ ការពង្រឹងភាពងាយទទួលបានព័ត៌មាននានា និងព័ត៌មានថវិកា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការសម្របសម្រួល និងការពង្រឹងសមត្ថភាព ព្រមទាំង ការប្រមូលមេរៀនបទពិសោធន៍ និងការត្រួតពិនិត្យតាមដានផងដែរ ។​ ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងថា ផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនេះ អនុម័តដំបូងនៅឆ្នាំ២០១៣ ដើម្បីអនុវត្តសាកល្បង ៣ឆ្នាំ គឺឆ្នាំ ២០១៦-២០១៨ ក្នុងគោលបំណង ដើម្បីពង្រឹងសិទ្ធិប្រជាពលរដ្ឋ និងសហគមន៍ថ្នាក់មូលដ្ឋាន ក្នុងការចូលរួម និងការចាត់ចែង ការប្រើប្រាស់ធនធាន និងការផ្ដល់សេវាសាធារណៈ ថ្នាក់ក្រោមជាតិ ដែលផ្ដោតជាសំខាន់ទៅលើ ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ឲ្យទទួលបានព័ត៌មាន និងធ្វើការពិភាក្សាជាមួយប្រជា ពលរដ្ឋ ដើម្បី ត្រួតពិនិត្យដំណើរការអភិវឌ្ឍនរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ។ ដូច្នេះ វគ្គបណ្ដុះបណ្ដាល រយៈពេល ២ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់  ដែលអស់លោក លោកស្រី ជាសិក្ខាមទាំងអស់ នឹងទទួលបាននូវពុទ្ធិថ្មីៗបន្ថែមទៀត ដើម្បីយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តជាក់ស្ដែង នៅក្នុងមូលដ្ឋាននីមួយៗ ប្រកបដោយលទ្ធផលផ្លែផ្កា ៕ មុនីរម្យ
 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ