រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសំណេះសំណាលជាមួយសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤
March 14, 2019 អ្នកទស្សនា :

      ពិធីសំណេះសំណាលរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្តបន្ទាយមានជ័យក្រោមអធិបតីភាព ឯកឧត្តម ប៉ុល  លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ។ 

     គួរបញ្ជាក់ផងដែលថាកម្មវិធីសំណេះសំណាលនេះមានគោលបំណងដើម្បីស្វែងយល់អំពីការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងចែករំលែកបទពិសោធន៍ ដើម្បីស្វែងយល់ ក្រេបជញ្ជក់ និងចម្រាញ់យកនូវពុទ្ធិចំណុចគន្លឹះសំខាន់ៗ សម្រាប់យកទៅអនុវត្តនៅមូលដ្ឋានរៀងៗខ្លួនឱ្យទទួលបាននូវភាពជោគជ័យ។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងសាលប្រជុំធំសាលាខេត្ត ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ