រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង រៀប​ចំ​ពិធីសម្ពោធដាក់ឱ្យ​ប្រេីប្រាស់ជាផ្លូវការ សួនដេីមឈេីអនុស្សាវរីយ៍ទេសចរណ៍ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលេីកទី៥
March 14, 2019 អ្នកទស្សនា :

       នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩  រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បានរៀប​ចំពិធីសម្ពោធដាក់ឱ្យ​ប្រេីប្រាស់ជាផ្លូវការ សួនដេីមឈេីអនុស្សាវរីយ៍ទេសចរណ៍ម្នាក់ដេីមឈេី១ដេីម ដើម្បីអបអរសាទរពិធីបុណ្យទន្លេលេីកទី៥ ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍» នៅសួនច្បារខាងមុខមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ក្នុងខេត្តកំពង់ឆ្នាំង ដែល​ពិធីនេះ ធ្វេីឡេីងក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណេីរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវជូ ប៊ុន​ អេង​ រដ្ឋលេខាធិការក្រសួង​មហាផ្ទៃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងគូស្រកថ្មីៗដែលទេីបនឹង​រៀបអាពាហ៍ពិពាហ៍​ថ្មោង​ថ្មី៕ មុនីរម្យ


ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ