អភិបាលខេត្តព្រះវិហារ ចុះពិនិត្យទីតាំងត្រៀមប្រារព្ធកម្មវិធីព្រះវិហារសង្ក្រានកោះកេរ ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ
March 14, 2019 អ្នកទស្សនា :

       ព្រឹកថ្ងៃព្រហស្បតិ៍០៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមីនាឆ្នាំ២០១៩  ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តម គឹម សេតារ៉ា ប្រធានអាជ្ញាធរជាតិព្រះវិហារបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដែលគ្រោងនឹងរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខឆាប់ឆាប់នេះ នៅបរិវេណប្រាសាទកោះកេរស្ថិតក្នុងឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារ។

       ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ក្នុងឱកាសចុះពិនិត្យទីតាំងនោះថា ដើម្បីអភិរក្សថែរក្សា វប្បធម៌ ប្រពៃណី​​ ដ៏ផូរផង់របស់ដូនតាខ្មែរ យេីងឲ្យបានគង់វង្ស រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ រួមគ្នាបង្កើតឲ្យមានព្រឹត្តិការណ៍ធំ ដេីម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​​ ឆ្នាំកុរ​​​​​​ ឯកស័ក​​ ព.ស ២៥៦៣ នោះកម្មវិធីដោយប្រសិទ្ធនាមថា "ព្រះវិហារសង្ក្រាន្តកោះកេរ" ដែលនឹងត្រូវប្រារព្ឋឡើងបរិវេណរមណីដ្ឋានប្រាសាទកោះកេរ​​​​ ​នៅក្នុងឃុំស្រយង់ ស្រុកគូលែន​ ខេត្តព្រះវិហារ ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ