អាជ្ញាធរខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយច្បាប់ជូនប្រជាពលរដ្ឋ ដែលកំពុងទន្រ្ទានយកដីរដ្ឋ និងដីឯកជនធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់នៅស្រុកព្រៃនប់
March 14, 2019 អ្នកទស្សនា :

      អាជ្ញាធរខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយច្បាប់ជូនប្រជាពលរដ្ឋ ដែលកំពុងបោះបង្គោល និងសង់ខ្ទមយកដីរដ្ឋ និងដីឯកជនធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់នៅក្នុងខេត្តព្រះសីហនុ។ ការចុះផ្សព្វផ្សាយនេះធ្វើឡើងនាថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ដឹកនាំដោយលោក ស៊ុន ចាន់ថន នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ដោយមានការចូលរួម ពី អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ចពាក់ព័ន្ធ  បន្ទាប់ពីអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបន្ទាន់ជាមួយអភិបាលក្រុង និងស្រុកទាំង៣ និងកម្លាំងសមត្ថកិច្ចកាលពីថ្ងៃចន្ទ័កន្លងមក។

      ដោយសារតែសកម្មភាពអនាធិបតេយ្យរបស់ក្រុមប្រជាពលរដ្ឋមួយចំនួនតូច បានប្រមូលផ្តុំគ្នាធ្វើសកម្មភាពបោះបង្គោល សាងសង់ខ្ទមរំលោភលើដីកម្មសិទ្ធិរបស់អ្នកដទៃ និងដីសាធារណៈរបស់រដ្ឋនៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះ សីហនុ។ ការចុះអប់រំ ផ្សព្វផ្សាយច្បាប់នេះ ក្នុងគោលបំណងឱ្យប្រជាពលរដ្ឋមានការយល់ដឹង កុំចាញ់ បោកមេខ្យល់បង្កភាពអនាធិបតេយ្យបន្តទៀត នៅតាមចំណុចគោលដៅមួយចំនួនក្នុងខេត្តព្រះសីហនុ និងបិទសេចក្ដីជូនដំណឹង (ស.ជ.ណ) នៅទីតាំងកើតហេតុ នៅចំណុចអូរត្រាវ ភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។

      កន្លងមករដ្ឋបាលខេត្តបានចេញលិខិតលេខ ០៩៨/១៩សជណ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩  ជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលចូលទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់ ស្ថិតនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងនៅចំណុចអនុវត្តសាល ដីកាជាស្ថាពរលេខ ៣៨៤ "ឈ" ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ របស់តុលាការកំពូល ស្ដីពីការចូល រួមគោរពច្បាប់រក្សាសណ្ដាប់ធ្នាប់សង្គម និងរក្សាសិទ្ធិស្របច្បាប់របស់ឯកជន។ ដោយមិនត្រូវចូលទៅរំលោភបំពានលើកម្មសិទ្ធិអ្នក ដទៃ អនុវត្តផ្ទុយពីច្បាប់នោះទេ។ រដ្ឋបាលខេត្តនៅតែរក្សាជំហរពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការធានាសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពល រដ្ឋប្រកបដោយប្រសិទ្ធិភាព៕ រតនា
 

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ