អភិបាលខេត្តពោធិ៍សាត់ ជំរុញឲ្យអ្នកយកភាស៊ីផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ
March 13, 2019 អ្នកទស្សនា :

       ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជំរុញឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងធ្វើការណែនាំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជីវករ សហការចូលរួមធ្វើអនាម័យ វេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមចំណែកប្រឡងប្រណាំងទីក្រុងស្អាត សេវាកម្មល្អ សម្រាប់មុខមាត់ខេត្តរបស់យើងទាំងអស់គ្នា។ ការជំរុញរបស់ឯកឧត្តម ម៉ៅ ធនិន ធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ ជាមួយអាជីវករផ្សារពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

       ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ការចុះមកនាពេលនេះ គឺជាទម្លាប់របស់លោក ក្នុងការត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក ក្នុងការលើកកម្ពស់ថែទាំអនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើកការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ សំដៅរួមចំណែកអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

      សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេ ដែលឯកឧត្តមបានចុះសួរសុខទុក្ខអាជីវករផ្សារ ដោយមិនប្រកាន់បក្សពួក ឬប្រកាន់គោលជំហរនយោបាយណាមួយឡើយ ហើយទូរស័ព្ទទាំង២ប្រព័ន្ធរបស់ឯកឧត្តម នឹងបើកទទួលរងចាំប្រជាពលរដ្ឋទូរស័ព្ទចូល ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងក្តីកង្វល់ណាមួយដែលកើតឡើង ទៅតាមឋានានុក្រមក្រុមគ្រួសារ ទោះជាបង ប្អូន កូន ក្មួយ ឬជាសមាជិកម្នាក់ទៀតក្នុងគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជូនអំណោយជាថវិកាមួយចំនួន ជូនដល់លោកយាយចាស់ៗ ដែលបានយកផលិតផលបន្លែបង្ការបន្តិចបន្តួចមកលក់ដូរ ព្រមទាំងបន្តដោះស្រាយបញ្ហាប្រឈម ទៅតាមសំណូមពរ ជូនដល់ប្រជាពលរដ្ឋ បានជាច្រើនករណីបន្ថែមទៀត នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ