អភិបាលខេត្តកំពង់ស្ពឺ ចុះផ្សា​ភ្ជាប់ជាប្រចាំជាមួយ​ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីដោះស្រាយនូវទុក្ខកង្វល់ និងសំណូមពរនានា របស់ប្រជាពលរដ្ឋ
March 13, 2019 អ្នកទស្សនា :

     នារសៀលថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឆ្លៀតពេលដ៏មមាញឹកចុះពិនិត្យការជួសជុលផ្លូវម៉ូហ៊ីប៉ា និងពិនិត្យមើលការដាំដុះបន្លែត្រាប់ របស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅឃុំព្រៃញាតិ ស្រុកគងពិសី ។ បន្ទាប់មកទៀត ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តដំណើរចុះពិនិត្យមើលការកសាងសមិទ្ធិផលនានា ក្នុងវត្តជង្រុក និងជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅក្នុងវិទ្យាល័យព្រះនរោត្តមរណឫទ្ធឹ ស្រុកគងពិសី ផងដែរ ។

     សកម្មភាពទាំងនេះបានសបញ្ជាក់អោយឃើញថា ជានិច្ចជាកាល ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តែង​តែងតែចុះផ្សា​ភ្ជាប់ជាប្រចាំជាមួយ​ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីដោះស្រាយនូវទុក្ខកង្វល់ និងសំណូមពរនានា របស់ប្រជាពលរដ្ឋ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ