អភិបាលខេត្តព្រះវិហារ ជួបប្រជុំជាមួយគណៈកម្មការទី៧នៃរដ្ឋសភា
March 13, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានជួបប្រជុំជាមួយគណៈប្រតិភូ​នៃគណៈកម្មការអប់រំយុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាទី៧ ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី  និងមានការចូលរួមពីប្រតិភូជាសមាជិគណៈកម្មការនៃរដ្ឋសភាជាច្រើនរូបផងដែរ ។

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានជម្រាបជូនដល់ឯកឧត្តមប្រធានគណៈកម្មការទី១ រដ្ឋសភាអំពីលទ្ធផលការងារ វឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យពាក់ព័ន្ធ ជាពិសេសវិស័យអប់រំយុវជន កីឡា និងសក្តានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តព្រះវិហារនាពេលបច្ចុប្បន្ន ។ហើយឯកឧត្តមបានរាយការណ៍ពី សមិទ្ធផលសំខាន់ ការអភិវឌ្ឍក្នុងខេត្ត ទាំងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការអភិវឌ្ឍលើវិស័យអប់រំ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ខេត្តព្រះវិហារទទួលបាននូវអាគារសិក្សាជាច្រើនខ្នងនូវទូទាំងខេត្ត ដែលទាំងនេះពិតជាអាចរួមចំណែកដ៏មានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់វិស័យអប់រំប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដារអប់រំប្រកួតប្រជែងទាំងនៅក្នុងតំបន់និងពិភពលោក។

       ជាចុងក្រោយឯកឧត្តម ហ៊ុន ម៉ានី បានណែនាំ ដល់រដ្ឋបាលខេត្តព្រះវិហារពីសារសំខាន់នៃជំនួបនេះក្នុងន័យដកស្រង់ និងចែករំលែកបទពិសោធន៍ល្អ បញ្ហាប្រឈមរបស់រដ្ឋបាលខេត្តជាពិសេសការអនុវត្តការងារលើវិស័យនីមួយដើម្បីជាធាតុចូលក្នុងការ រួមគ្នាដោះស្រាយបញ្ហាទាំងអស់នោះប្រកបដោយប្រសិទ្ធភាពខ្ពស់។ហើយឯកឧត្តមប្រធានគណកម្មាធិការទី៧ មានប្រសាសន៍កោតសសើរដល់រដ្ឋបាលខេត្តដែលកន្លងមកខិតខំបំពេញការងារទទួលលទ្ធផលល្អប្រសើរ និងស្នើ សុំឲ្យរដ្ឋបាលខេត្តបន្តខិតខំដោះស្រាយបញ្ហាប្រឈម ក្នុងន័យរួមចំណែកនូវអភិវឌ្ឍខេត្តក៏ដូចជាសង្គមជាតិយើងឲ្យមានភាពរីកចម្រើននាថ្ងៃអនាគត ជាពិសេសត្រូវ រក្សានូវសុខសន្តិភាពយើងក្រោមគោលនយោបាយ ដ៏ត្រឹមត្រូវ និងឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាលយើង ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ