អភិបាលខេត្តព្រះវិហារ អញ្ជើចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តថ្មី
March 13, 2019 អ្នកទស្សនា :

      ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តម ឡុងសុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារក្រោមអធិបតីភាពឯកឧត្តម ប៉ាន់ សូរសក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងមានការចូលរួមពីប្រតិភូឯកឧត្តមលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្តប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុក មន្រ្តីរាជការជុំវិញខេត្តជាច្រើនរូបផងដែរ។

     មានប្រសាសន៏ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ស្នើឲ្យប្រធានមន្ទីរថ្មីត្រូវយកចិត្តទុកដាក់អនុវត្តការងារចាំបាច់មួយចំនួនរួមមានត្រូវពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អទំនាក់ទំនង  វិស័យពាក់ព័ន្ធជុំវិញខេត្តក្រុងស្រុកគោលការណ៍ណែនាំរបស់ថ្នាក់លើការពង្រឹងការបែងចែកតួនាទីភារកិច្ចឲ្យបានសមស្រប ជាពិសេសការសម្របសម្រួលជាមួយមានជាពិសេសការសម្របសម្រួលជាមួយជាមួយក្រុមហ៊ុនសហគ្រាសបានល្អតាមរយះ ការចុះបញ្ជីពាណិជ្ជកម្ម ការបង្កលក្ខណៈងាយស្រួលក្នុងការធ្វើអាជីវកម្មក្នុងខេត្តព្រះវិហារ។ នាថ្ងៃពុធ ៧ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនាឆ្នាំ ២០១៩នោះ ឯកឧត្តមអភិបាលខេត្តមាន ប្រសាសន៍បន្ថែមទៀតថា ឲ្យយកចិត្តទុកដាក់លើវិស័យពាណិជ្ជកម្មខេត្តមានភាពរីកចម្រើនស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។លើសពីនេះទៀតត្រូវសហការជាមួយសាខាកាំកុងត្រូលើសពីនេះទៀតត្រូវសហការជាមួយសាខាកាំកុងត្រូលត្រួតពិនិត្យអនុលោមភាពមុខទំនិញ ស្នងការនគរបាលខេត្តចុះត្រួតពិនិត្យអនុលោមភាពមុខទំនិញ ម្ហូបអាហារក្លែងក្លាយដែលបង្កឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយើង៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ