អភិបាលខេត្តកំពត បើកកិច្ចប្រជុំជាមួយប្រតិភូក្រសួងរ៉ែ និងថាមពល ដែលចុះធ្វើអធិការកិច្ច លើរណ្តៅរ៉ែថ្មនៅក្នុងខេត្ត
March 13, 2019 អ្នកទស្សនា :

      នាព្រឹក ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត បានទទួលស្វាគមន៍ ប្រតិភូក្រសួងរ៉ែ និងថាមពល ដែលដឹកនាំដោយ ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលចុះធ្វើអធិការកិច្ច លើរណ្តៅរ៉ែថ្មនៅខេត្តកំពត។

      ក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តមអភិបាលខេត្ត បានរាយការណ៍អំពី ស្ថានភាពការជីក និងដឹកដីនៅខេត្តកំពត ព្រមទាំងបង្ហាញឆន្ទ:ម្ចាស់ការ ចូលរួមសហការណ៍ហាមឃាត់ ការធ្វើអាជីវកម្មមិនគោរពតាមលិខិតបទដ្ឋានគតិយុត្តិ ដែលចេញដោយក្រសួងរ៉ែ និងថាមពល។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនប្រតិភូក្រសួង នូវគោលការណ៍ មួយចំនួនដូចជា៖

-ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ដែលចេញដោយក្រសួងរ៉ែ និងថាមពល និងតាមដានការអនុវត្តការធ្វើអាជីវកម្ម។

-ធ្វើការណែនាំ និងទប់ស្កាត់ដល់អ្នកធ្វើអាជីវកម្មដែល អនុវត្តខុសច្បាប់។

-ប្រសិនបើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ខេត្តនឹងធ្វើការហាមឃាត់ និងផ្អាកអាជីវកម្មទាំងនោះមួយរយៈ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕ រតនា

 

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ