អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យលេីនាវាទេសចរណ៍ចំនួន៥ ដែលប្រទេសវៀតណាម មិនអនុញ្ញាតអោយចូលចត
March 17, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល៖ ព្រឹកថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្ដម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តីជំនាញ អ្នកពាក់ព័ន្ធ និងមន្រ្តីចត្តាឡីស័ក បានធ្វើការពិនិត្យលេីនាវាទេសចរណ៍ចំនួន៥ ដែលប្រទេសវៀតណាម មិនអនុញ្ញាតអោយចូលចត។ ហេីយកាលពីល្ងាចថ្ងៃ ទី១៦ ខែមីនា ម្សិលមិញនេះ មាននាវាចំនួន ២គ្រឿង ដែលបានធ្វើតេស្តរួចហេីយ និងមិនបានរកឃេីញមានមេរោគ Covid-19 នោះទេ។

      សូមបញ្ជាក់ថា នាវាចំនួន២ ដែលបានធ្វើតេស្តនេះ មិនមានភ្ញៀវទេសចរណ៍នោះទេ គឺមានតែនាវិក និងអ្នកបម្រើការនៅលេីនាវានេះ។ ហេីយនៅវេលា ម៉ោង១២ :៤៥នាទី ថ្ងៃទី១៧ ខែមីនា នេះមន្ត្រីជំនាញចត្តាឡីស័ក បាននឹងកំពុងធ្វើតេស្ត រកមេរោគ Covid-19 ទៅនាវាចំនួន៣គ្រឿងទៀត ជាលទ្ធផលមិនមានរកឃេីញអ្នកមេរោគ Covid-19ឡេីយ។ បន្ទាប់ពីធ្វើការពិនិត្យរួចមក នាវាទាំង៥គ្រឿង ត្រូវ បានអាជ្ញាធរ ក៏ដូចជាមន្ត្រីជំនាញ អនុញ្ញាតអោយធ្វើដំណើរទៅកំពង់ផែស្វយ័តភ្នំពេញ ។

      សូមបញ្ជាក់បន្តថា នាវាទាំង៥គ្រឿងផ្ទុកមនុស្សសរុប ២០០នាក់ ក្នុងនោះអ្នកទេសចរ៧៧នាក់ អ្នកបម្រើការងារ និងនាវិក១២៣នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ