រដ្ឋបាលខេត្តកែប​ ​បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលេីកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩​
March 11, 2019 អ្នកទស្សនា :

     ព្រឹកថ្ងៃ​ ច័ន្ទ​ ៦កើត​ ខែផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​  ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី​ ១១​ ខែមីនា​ ឆ្នាំ​ ២០១៩​ រដ្ឋបាលខេត្តកែប​ មានរៀបចំពិធី​បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលេីកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩​ ក្រោមអធិបតីភាពឯកឧត្តម​ សំ​ សារីន​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និងឯកឧត្ដម​ កែន​ សត្ថា​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក​ ឯកឧត្តម​ លោកជំទាវ​ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្រ្តីរាជការសាលាខេត្ត មន្ទីរ  ក្រុង ស្រុក ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៤០៧​ នាក់៕
     ក្រៅអំពីការថ្លែងសុន្ទរកថាបើកប្រកបដោយអត្ថន័យហើយនោះ ឯកឧត្តមអភិបាល បានសង្កត់ធ្ងន់ថាថ្វីបើក្នុងឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តយើងទទួលបានលទ្ធផលល្អប្រសើរច្រើនហើយក្តី ក៏យើងត្រូវខិតខំទ្វេដងថែមទៀតសំដៅបំរើផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋាន ។  ជាមួយនេះ ក៏ត្រូវខិតខំអភិវឌ្ឍន៍ស្ថាប័នរាជការរបស់ខ្លួនរបស់មានសមត្ថភាពសមស្របទទួលយកការវិមជ្ឈការការងារពីថ្នាក់ជាតិមកថ្នាក់មូលដ្ឋាន ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ